មន្រ្តីកំពូលៗ ៣រូប ឡើងតំណែងជា "ឧបនាយករដ្ឋមន្ត្រី" ខណៈមន្ត្រីឆ្នើមខ្លះនៅដដែល

  • 2018-09-06 02:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​កំពូល​៣រូប​ បាន​ឡើង​ដំណែង​ពី​ ទេសរដ្ឋមន្ត្រី ​ទៅជា ឧបនាយករដ្ឋមន្ត្រី ​ក្នុង​អាណត្តិ​ទី​៦ មាន​ដូច​ជា​ ​​​

  • ឯកឧត្តម ជា សុផារ៉ា សព្វថ្ងៃ​ទទួល​បន្ទុក​ដឹកនាំក្រសួង​ចំដែន​ដី​ នគរូបណីយកម្ម និងសំណង់​។
  • ឯកឧត្តម ប្រាក់ សុខុន សព្វថ្ងៃ​ទទួល​បន្ទុក​ដឹកនាំក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ។​
  • ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន សព្វថ្ងៃ​ទទួល​បន្ទុក​ដឹកនាំក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

គួរឲ្យដឹងដែរថា តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ​ មាន​ឧបនាយករដ្ឋមន្រ្តី​ចំនួន១០រូប ដោយថែម៣រូប, ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តី២៩ រូប​ដឹកនាំ​បណ្តា​ក្រសួង​នៅដដែល។ តួយ៉ាង​មន្ត្រីមួយចំនួន លេខធ្លោក្នុងជួររដ្ឋាភិបាល ដូចជា ឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តម ហង់ ជួនណារ៉ុន ឯកឧត្តម ខៀវ កញ្ញារិទ្ធ ឯកឧត្តម ប៉ាន សូរសក្ដិ ឯកឧត្តម សាយ សំអាល់​.... ៕

អត្ថបទ៖ ស៊ិន សាវ៉េត