Song Hye Kyo នៅ​តែ​មើល​រូប​របស់ Song Joong Ki ទោះ​បី​ជា​លែងលះ​គ្នា​ហើយ​ក៏​ដោយ

  • 2019-09-16 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo តែង​តែ​គេច​វេសនៅ​ពេល​ត្រូវ​សួរ​ពី​អតីត​ស្វាមី ដែល​ជា​តារាសម្ដែង​ប្រុស Song Joong Ki ក៏​ដោយ ក៏​គេ​នៅ​តែ​ប្រទះ​ឃើញ​ថា​នាង​នៅ​ចូល​មើល​រូបភាព​របស់​ប្ដី​ចាស់​ដដែរ។

កន្លង​ទៅ​​ថ្មីៗ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា អ្នក​គាំទ្រ​​ម្នាក់​​បាន​​ប្រទះ​ឃើញ​ Song Hye Kyoចូល​មើល​រូបភាព​របស់​តារា​សម្ដែង​ប្រុស Song Joong Ki ដែល​ជា​អតីត​ស្វាមី​របស់​នាង។ តាម​នោះ​ដែរ ទោះ​បី​ជា​តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Song Joong Ki មិន​បាន​ប្រើ​បណ្ដាញ​សង្គម Instagram ក៏​ដោយ តែ​មាន​អ្នក​គាំទ្រ​​ជា​ច្រើន​បាន​បង្កើត​គណនី​ដើម្បី​ចែក​រំលែក​រូបភាព​អំពី​លោក ហើយ Song Hye Kyo បាន​ចូល​មើល​មួយ​ក្នុង​ចំណោម​គណនី​ទាំង​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពីចុង​ខែ​កក្កដា​នេះ ការ​កាត់​ក្ដី​លែងលះ​របស់​អ្នក​ទាំង​២​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​បណ្ដាញ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាត់​ក្ដី​ត្រឹម​រយៈ​ពេល​៥​នាទី​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​២​ចង់​ដាច់​គ្នា​ឲ្យ​បាន​រហ័ស​បំផុត។

ក្រោយ​ពេល​លែង​លះ​រួច ទាំង​ខាង​ប្រុស​ខាង​ស្រី​តែង​ជៀស​ពី​ការ​និយាយ​ពី​គ្នា តែ​សកម្មភាព​​ចូល​មើល​រូប​ប្ដី​ចាស់​របស់​ស្រី​ស្អាត​ត្រកូល Song បង្ហាញ​ឲ្យ​ឃើញ​ថា នាង​នៅ​នឹក​អ្នក​អតីត​នៅ​ឡើយ៕

ចុចអាន៖ ​​ Zhao Li Ying បង្ហាញ​មុខ​ដើរ​លេង​ជាមួយ​ប្ដី​លើក​ទី​១​ក្រោយ​កើត​កូន បំបិទ​ព័ត៌មាន​លែង​លះ​គ្នា

ប្រភព៖ news.zing.vn   ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី