អ្នកចូលចិត្តមើលបាល់ទះ កុំភ្លេចថ្ងៃសៅរ៍ ក្រុមវិសាខា ប៉ះ ប៉ូលីស ម៉ោង៣រសៀល
- 2019-10-21 06:53:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តមើលបាល់ទះ កុំភ្លេចថ្ងៃសៅរ៍ ក្រុមវិសាខា ប៉ះ ប៉ូលីស ម៉ោង៣រសៀល
ចន្លោះមិនឃើញ
ចំពោះប្រិយមិត្តដែលនិយមទស្សនាការប្រកួតបាល់ទះនៅកម្ពុជា អាចទៅចូលរួមមើលផ្ទាល់ការប្រកួតមិត្តភាពរវាងក្រុមខ្លាំង វិសាខា ប៉ះក្រុមស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃសៅរ៍ ទី២៦ ខែតុលា ២០១៩ នៅ Grand Phnom Penh។
លោក សាន សុក្រិត គ្រូបាល់ទះក្រុមវិសាខា បានឲ្យដឹងថាថ្ងៃសៅរ៍ខាងមុខនេះនឹងមានការប្រកួតផ្លាស់ប្ដូរបទពិសោធ ដកស្រង់សមត្ថភាពគ្នាទៅវិញទៅមក រវាងក្រុមរបស់របស់លោក និងក្រុមស្នងការដ្ឋាននគរបាលជាតិ។
គ្រូបាល់ទះខាងលើនេះ ក៏សំណូមពរអ្នកនិយមទស្សនាបាល់ទះទាំងអស់ឲ្យចូលរួមទស្សនាលើកទឹកចិត្តក្រុមកីឡាករបាល់ទះ ដើម្បីរួមគ្នាគាំទ្រអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យមានការរីកចម្រើនជាងនេះទៅទៀត។
បញ្ជាក់ដែរថា ការប្រកួតរវាងក្រុមបាល់ទះវិសាខា និងក្រុមស្នងការដ្ឋាននគរបាលជាតិ នេះនឹងធ្វើឡើងនៅរសៀលម៉ោង៣ ថ្ងៃសៅរ៍ ទី២៦ ខែតុលា ២០១៩ ក្នុង Grand Phnom Penh ផ្លូវជាសុផារ៉ា៕