គ្រូ​កម្ពុជា ​ថា​ថ្ងៃ​ប៉ះ​ម៉ុងហ្គោលី គឺ​លេង​ដូច​អ្វី​ដែល​គ្រោង​ទុក​

  • 2019-11-15 01:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​លេង​ស្មើ​ក្រុម​ម៉ុងហ្គោលី ​ក្នុង​លទ្ធផល ១-១ ​នា​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លទ្ធផល​ស្មើ​នេះ​ដែរ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្រុម​កម្ពុជា​លេង​មិន​ទាន់​ស៊ី​ចង្វាក់​គ្នា​ឡើយ។ បើ​ទោះ​ជា​មាន​បាល់​គ្រប់គ្រង​ច្រើន ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នៅ​មិន​ទាន់​បាន​ល្អ ​និង​ចង្វាក់​ប្រយុទ្ធ​ក៏​មិន​ទាន់​មុត​ដែរ ពោល​គឺ​បាន​ត្រឹម​លេង​មុខ​ទី​ដៃ​គូ តែ​មិន​អាច​ទម្លុះ​ប្រព័ន្ធ​ការពារ​របស់​គេ​បាន​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ លោក Felix ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ ​ថ្ងៃ​នេះ​យើង​លេង​តាម​អ្វី​ដែល​យើង​គ្រោង​ទុក។ យើង​បាន​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​ជាង​មុន ​និង​មាន​ចំណុច​ល្អ​ៗ​ជា​ច្រើន។ វា​ជា​បទ​ពិសោធ​មួយ​ល្អ ​សម្រាប់​យើង​ដើម្បី​ត្រៀម​លេង​ទល់​ក្រុម​ហុងកុង។

ក្រុម​កម្ពុជា ​នឹង​ហោះ​ទៅ​ហុងកុង ​នៅ​ម៉ោង​៧​ល្ងាច​នេះ ​ដើម្បី​ត្រៀម​ខ្លួន​លេង​ទល់​ក្រុម​ហុងកុង​នៅ​ថ្ងៃ​ទី​១៩​ខាង​មុខ ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី