Nani៖ លេង​ក្រោម​ Sir Alex ស្រួល​ណាស់ សូម្បី​មក​ហាត់​ស្រវឹង​ក៏​អត់​អី​ដែរ!

  • 2020-01-02 11:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ស្លាប​ក្លឹប Manchester United កីឡាករ Nani បាន​និយាយ​ប្រាប់​សារព័ត៌មាន Tribuna Expresso ថា កាល​ពី​លេង​នៅ​ជំនាន់ Sir Alex Ferguson កីឡាករ​អាច​ចេញ​ទៅ​សប្បាយ​បាន​ នៅ​ថ្ងៃ​សម្រាក ឬ ថ្ងៃ​សំខាន់ៗ​ដូច​ជា​ ថ្ងៃ​ Christmas និង​ថ្ងៃ​ឆ្លង​ឆ្នាំ​ជា​ដើម។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ខ្ញុំ​មិនដែល​មាន​រឿង​ទេ! ចេញ​ដើរ​លេង​ក្រៅ​តែ​រហូត​ហ្នឹង បើ​ខ្ញុំ​មាន​ថ្ងៃ​សម្រាក ឬ ថ្ងៃ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា បុណ្យ​ណូអែល ឬ ថ្ងៃ​ឆ្លង​ឆ្នាំ​ជា​ដើម។ នៅ​អង់គ្លេស​ គ្មាន​នរណា​ខ្វល់​ទេ " ។

Nani បាន​បន្ត​ថា៖ " នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ មក​ហាត់​ទាំង​ស្រវឹង​ក៏​បាន​ដែរ កាល​លេង​ក្រោម​ Sir Alex ដោយសារ​គាត់​មាន​ទស្សនៈ​ទាក់ទង​មនុស្ស​ថា ' គេ​មិនដែល​ទាមទារ​អី​ច្រើន​ទេ​នៅ​ថ្ងៃ​ពិសេស '។ ម្យ៉ាង​យើង​លេង​សឹង​អត់​ឈប់​ពេញ​មួយ​ឆ្នាំ​ គួរ​តែ​មាន​ពេល​ខ្លះ​សម្រាប់​សម្រាក​ ឬ មាន​វិធី​ហ្វឹកហាត់​បែប​ផ្សេង​អញ្ចឹង​ទៅ " ។

តែ​យ៉ាង​ណា​មិញ Nani ប្ដេជ្ញា​ចិត្ត​ថា គេ​កែ​ខ្លួន​ឈប់​ផឹក​ស៊ី​ហើយ ដើម្បី​ឲ្យ​ទម្រង់​លេង​កើន​ដល់​កម្រិត​កំពូល។ គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ព័រទុយហ្គាល់​រូប​នេះ កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​អាមេរិក Orlando City៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី