សប្ដាហ៍ថ្មី Cambodian Net Idol ត្រូវបាត់បេក្ខភាព២នាក់ ឯ៣នាក់ត្រៀមទៅវគ្គផ្ដាច់ព្រ័ត្រ
- 2020-03-06 11:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្ដាហ៍ថ្មី Cambodian Net Idol ត្រូវបាត់បេក្ខភាព២នាក់ ឯ៣នាក់ត្រៀមទៅវគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ពេលវេលាកាន់តែខើច និងជិតបានរកឃើញហើយអ្នកដែលប្រឈមនឹងការក្លាយជាម្ចាស់ជយលាភីប្រចាំកម្មវិធី Cambodian Net Idol រដូវកាលទី២នេះ។
សម្រាប់សប្ដាហ៍នេះអ្នកដែលត្រូវចាកចេញពីកម្មវិធីគឺមានដល់ទៅ ២នាក់ ដូចនេះមានន័យថាអ្នកនៅសល់ ៣នាក់ នឹងមានឱកាសបានទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមជយលាភីធំតែម្ដង។ ឆ្លងកាត់វិញ្ញាសាដ៏ច្រើន បេក្ខភាពទាំងអស់ពិតជាជម្នះឧបសគ្គជាច្រើន ក្នុងនោះខ្លះត្រូវបានជម្រុះចេញពីកម្មវិធីទៅហើយ ប៉ុន្តែត្រូវបានគណៈកម្មការសង្គ្រោះ (Save) មកវិញ ដោយសារចង់ឲ្យបេក្ខភាពទាំងនោះបង្ហាញសមត្ថភាពដែលនៅសល់បន្តទៀត។ ប៉ុន្តែឈានដល់ដំណាក់កាលនេះគឺដាច់ខាតកម្មវិធីត្រូវតែមានអ្នកចេញ និងស្របតាមលទ្ធផលបោះឆ្នោតពីអ្នកគាំទ្រទាំងអស់ ហើយទីបំផុតក៏បានរកឃើញអ្នកឈ្នះ ៣នាក់មានសិទ្ធិបន្តទៅសប្ដាហ៍ក្រោយ នោះគឺ Eat With Bee, D.R. និង Manith។ ប៉ុន្តែគួរឲ្យស្ដាយ Kon Jruk និង BlinkBleh ត្រូវអស់ឱកាសហើយ។
ដោយឡែកចង់ដឹងថា កម្មវិធីទាំងស្រុង មានសកម្មភាព និងវិញ្ញាសាអ្វីខ្លះ? សូមទស្សនាវីដេអុខាងក្រោម៖