អ្នក​ជំនាញ​៖ ដោយសារ​តែ​ប្រកួត UCL មួយ​ ធ្វើ​ឲ្យ​ជំងឺ​កូវីដ ១៩ រាតត្បាត​នៅ​អង់គ្លេស​

  • 2020-03-19 14:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Matteo Bassetti អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​ទ្វីប​អឺរ៉ុប​ UEFA បាន​បង្ក​កំហុស​ធំមួយ​ ដោយ​បណ្ដោយ​ឲ្យ​ការ​ប្រកួត​ UEFA Champions League កាល​ពី​សប្ដាហ៍​មុន​។

រឿង​មិន​គប្បី​ដែល​ ខាង​ UEFA បាន​ប្រព្រឹត្ត​ខាង​លើ​នេះ​គឺ​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​មួយ​នេះ​បាន​ឲ្យ​ការ​ប្រកួត​រវាង​ក្លឹប​ Liverpool និង​ក្លឹប​ Atletico Madrid កើត​ឡើង​កាល​ពី​អាទិត្យមុន​ ហើយ​ថែម​ទាំង​បើក​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​ទាំង​ពីរ​ចូល​រួម​ទាំង​ផ្ទាល់​ទៀត​ផង​។

ការ​បើក​ឲ្យ​ការ​ប្រកួត​នេះ​ធ្វើ​ឲ្យ​ចំនួន​​អ្នក​ឆ្លង​ជំងឺ​កូរ៉ូណា​អាច​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Liverpool បាន​ប៉ះ​ជា​មួយ​ Atletico Madrid នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ឆ្នាំ ២០២០​នេះ​ដោយ​នៅ​ខណៈ​នោះ​អ្នក​ឆ្លង​ជំងឺ​កូរ៉ូណា​នេះ​នៅ​ប្រទេស​​អង់គ្លេស​មាន​ត្រឹម​ ៤៥៩ករណី​ឯ​ប្រទេស​អេស្ប៉ាញ​មាន​ ២,២៧៧ករណី​ តែ​មក​ទល់​ពេល​នេះ​អ្នក​ឆ្លង​នៅ​អង់គ្លេស​កើន​ដល់​ ២,៦២៦​ករណី រីឯ​នៅ​ប្រទេស​អេស្ប៉ាញ​កើន​រហូត​ទៅ​ដល់​ ១,៧១៤៧​ករណី៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

UEFA made a mistake allowing Liverpool v Atletico Madrid to go ahead - Italian epidemiologist

An Italian epidemiologist criticises UEFA allowing Liverpool v Atletico Madrid to go ahead in the midst of the coronavirus outbreak.

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ ហ៊ីម រស្មី