ចុម កីឡាករ AT Madrid ​ម្នាក់​ដាក់​ឈ្មោះ​ឆ្កែ​ខ្លួន​ថា Anfield

  • 2020-04-04 05:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcos Llorente ​បាន​បង្ហើប​ពី​ឈ្មោះ​ឆ្កែ​របស់​ខ្លួន​ថា Anfield ​ត្រឹម​ពេល​តែ​១​ខែ​ប៉ុណ្ណោះ ​ក្រោយ​ពី​រូបគេ​បាន​ជួយ​ក្រុម AT Madrid ​ទម្លាក់ Liverpool ​ដល់​អង់គ្លេស​។

​កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ​ជា​អ្នក​រួម​ចំណែក​រក​គ្រាប់​បាល់​ជួយ​ក្រុម AT Madrid ​ទម្លាក់​ក្រុម Liverpool ​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​បាន​។ ក្រោយ​ពី​ជួយ​ក្រុម​ទទួល​បាន​ជោគជ័យ​នេះ​ហើយ ​ក៏​ស្រាប់​តែ​ពេល​នេះ រូបគេ​បាន​បង្ហោះ​រូប​ឆ្កែ​១​ក្បាល​របស់​ខ្លួន​ទៀត ដោយ​បាន​ដាក់​ឈ្មោះ​ថា Anfield ​ដូច​ឈ្មោះ​កីឡដ្ឋាន​របស់​ក្រុម Liverpool ​តែ​ម្ដង។

ការ​ទម្លាក់​ក្រុម​ការពារ​តំណែង​ជើង​ឯក​កន្លង​ទៅ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម AT Madrid ​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង ត្បិត​អី​រដូវ​កាល​នេះ Liverpool ​ជា​ក្រុម​ខ្លាំង ​និង​មិន​ងាយ​មាន​ក្រុម​ណា​អាច​យក​ឈ្នះ​ពួកគេ​បាន​នោះ​ទេ។ ​តែ​គួរ​ឱ្យ​ស្ដាយ ​បច្ចុប្បន្ន​នេះ​បាល់ទាត់​ត្រូវ​បាន​ផ្អាក​សិន​ទៅ​ហើយ ​ដោយ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​ត្រលប់​មក​វិញ​បាន​នោះ​ទេ៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទពេញនិយម
អត្ថបទថ្មី