គ្រូពេទ្យប្រុសម្នាក់ទទួលមរណភាព ក្រោយព្យាយាមព្យាបាលអ្នកជំងឺ Covid 19 ១២ម៉ោងជាប់គ្នា
- 2020-04-07 06:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូពេទ្យប្រុសម្នាក់ទទួលមរណភាព ក្រោយព្យាយាមព្យាបាលអ្នកជំងឺ Covid 19 ១២ម៉ោងជាប់គ្នា
ចន្លោះមិនឃើញ
តាមនោះដែរ នេះគឺជាករណីទី៣នៅប្រទេសអង់គ្លេស ដែលគ្រូពេទ្យត្រូវស្លាប់ដោយសារធ្វើការច្រើនម៉ោងពេក ព្រោះត្រូវព្យាបាលឲ្យអ្នកជំងឺឆ្លងមេរោគ Covid 19។
កាលពីថ្ងៃទី ៦ ខែមេសានេះ បណ្ដាញព័ត៌មាន Mirror របស់ប្រទេសអង់គ្លេសបានរាយការណ៍ថា លោក John Alagos វ័យ២៣ឆ្នាំ ដែលជាគិលានុបដ្ឋាកម្នាក់ ធ្វើការនៅមន្ទីរពេទ្យ Watford បានទទួលមរណភាព ក្រោយពេលបានបំពេញការងារ១២ម៉ោងជាប់។ ជាក់ស្ដែង ដោយសារតែខ្វះខាតគ្រូពេទ្យ ទើបលោកត្រូវធ្វើការគ្មានពេលដកឃ្លា ទើបបណ្ដាលឲ្យមានហេតុការណ៍គួរឲ្យសោកស្ដាយខាងលើកើតឡើង។
ចាប់តាំងពី មេរោគ Covid 19 ផ្ទុះឡើងនៅចក្រភពអង់គ្លេស បមានគិលានុបដ្ឋយិកា៣នាក់ហើយ ដែលទទួលមរណភាព ព្រោះត្រូវធ្វើការច្រើនម៉ោងពេក។ មុនបុរសវ័យ២៣ឆ្នាំ ខាងលើ គិលានុបដ្ឋយិកា២នាក់ទៀត រួមមាន Aimee O’Rourke ៣៨ឆ្នាំ និង Areena Nasreen ៣៦ឆ្នាំ ក៏ស្លាប់ដោយសារធ្វើការច្រើនម៉ោងដូចគ្នា ព្រោះអ្នកជំងឺ Covid 19 ច្រើនពេក៕