ចំណុច​មួយ ចេន សាយចៃ សរសើរ​ខ្មែរ​កណ្ដាល ប៉ុន្តែ​ខ្មែរ​សុរិន្ទ​អត់​ចេះ​ធ្វើ​ដូច​ទេ!

  • 2020-04-24 02:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​​និយាយ​ពី​ក្បាច់​​រាំ​ប្រពៃណី ​ខ្មែរ​សុរិន ចេះ​រាំ​តែ​​បទ​កន្ទ្រឹម​​ និង​បទ​ចង្វាក់​​បែប​សប្បាយ​ៗ​ប៉ុណ្ណោះ ចំណែក​បទ​រាំ​វង់ រាំ​​ក្បាច់ សារ៉ាវ៉ាន់ ម៉ាឌីហ្សុន​ ឡាំលាវ ជា​ដើម ​មិន​ចេះ​​រាំ​ដូច​​បង​ប្អូន​ខ្មែរ​កណ្ដាល​យើង​ឡើយ។ នេះ​បើ​តាម​​បង្ហើប​ឲ្យ​ដឹង​ពី អ្នក​នាង ចេន សាយចៃ តារា​ចម្រៀង​ខ្មែរ​​សុរិន។

ចេន សាយចៃ មិន​ដឹង​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្មែរ​សុរិន មិន​​ចេះ​រាំ បទ​រាំ​វង់ រាំ​​ច្បាច់ សាន់វ៉ាន់ ម៉ាឌីហ្សុន ឡាំលាវ នោះ​ឡើយ ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ បាន​សន្និដ្ឋាន​ថា អាច​មក​ពី​​នៅ​ខ្មែរ​សុរិន មិន​មាន​បទ​ចម្រៀង ចង្វាក់​ទាំង​នោះ ត្បិត​អី​បទ​ចម្រៀង​​ភាគ​ច្រើន​មាន​តែ​បទ​កន្ទ្រឹម។

តារា​ចម្រៀង​រូប​នេះ​បន្ត​​ថា បើ​និយាយ​ពី​បទ​កន្ទឹ្រម ខ្មែរ​សុរិន​ដឹង​ក្ដី​ភ្លាម គឺ​ចេះ​រាំ​ភ្លាម ហើយ​ប្រជាជន​ខ្មែរ​សុរិន គាំទ្រ​សិល្បៈ​ខ្លាំង​ណាស់។ ជា​មួយ​គ្នា​នោះ ក្រៅ​ពី​នៅ​រក្សា​ទំនៀមទម្លាប់​បទ​ចម្រៀង​កន្ទ្រឹម ទំនៀមទម្លាប់​ជា​ច្រើន​ផ្សេង​ទៀត​បាន​ល្អ​ហើយ​ក្ដី ក៏​ខ្មែរ​សុរិន នៅ​តែ​បន្ត​រក្សា​បាន​យ៉ាង​ល្អ​ផង​ដែរ។

សូម ស្ដាប់​ស្ដាប់​វីដេអូ ចេន សាយចៃ ប្រាប់​ពី​ខ្មែរ​សុរិន មិន​ចេះ​រាំ​វង់ រាំ​​ច្បាច់ សាន់វ៉ាន់ ម៉ាឌីហ្សុន​ ឡាំលាវ ដូច​​​ខ្មែរ​នៅ ប្រទេស​កម្ពុជា៕

​​

អត្ថបទ៖ ទារិកា