អ្នក​ជំនាញ​ថា​ វិបត្តិ​កូរ៉ូណា​អាច​ប៉ះ​ពាល់​ប្រកួត​ជម្រើស​ជាតិ​២​ទៅ​៣​ឆ្នាំ​សូម្បី​តែ​ World Cup

  • 2020-05-01 04:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ប៉ាន់ស្មាន​​ទោះ​​កូរ៉ូណា​ ឬ​កូវីដ​-១៩​រលាយ​បាត់​ទៅ​វិញ​នៅ​ពេល​ណា​មួយ​ក៏​វា​បង្ក​​ផល​ប៉ះ​ពាល​រួច​ទៅ​ហើយ​ដល់​កម្មវិធី​​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​ និង​​អាច​ជះ​ឥទ្ធិពល​រហូត​២​ទៅ​៣​ឆ្នាំ។​ នេះ​បើ​តាម​​អ្នក​ជំនាញ​ UEFA។

ការ​និយាយ​ដូច្នេះ​ស្រប​ពេល​ដែល​កម្មវិធី​ប្រកួត​របស់​ជម្រើស​ជាតិ​ធំ​ៗ​តួ​យ៉ាង​ Euro Cup របស់​ទ្វីប​អឺរ៉ុប, Copa America របស់​ទ្វីប​អាមេរិក​ខាង​ត្បូង​ដែល​ត្រូវ​លេង​នៅ​ឆ្នាំ​២០២០​នេះ​សុទ្ធ​តែ​ត្រូវ​លើក​ពាន​ទាំង​អស់​។​ ការ​លើក​ពេល​ដូច្នេះ​នឹង​ប៉ះ​ពាល់​ដល់​ពាន​ផ្សេង​ៗ​នៅ​ឆ្នាំ​ក្រោយ​ៗ​រហូត​ដល់​ World Cup ២០២២​នៅ​កាតារ​ក៏​អាច​ពន្យារ​ពេល​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ក្រៅ​ពី​ជំរុញ​ឲ្យ​លីគ​តាម​បណ្ដា​ប្រទេស​នីមួយ​ៗ​ប្រកួត​ឲ្យ​ចប់​មុន​ខ្សែ​កក្កដា​ UEFA ខ្លួន​ឯង​ក៏​ប្រឹង​រក​វិធី​ដើម្បី​បញ្ចប់​ Champions League និង​ Europa League ឲ្យ​បាន​មុន​ខែ​សីហា​ផង​ដែរ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ពេក​នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ FIFA   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី