មកដឹង​រឿង Nani ខ្លាច Ferguson ខ្លាំង​កាល​លេងនៅ Man Utd

  • 2020-05-18 07:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Nani បច្ចុប្បន្នកំពុងលេងឱ្យ​ក្លឹប Orlando City បាន​​ទម្លាយ​ឱ្យ​ដឹង​ថា រូប​គេ​ពិត​ជា​ខ្លាច​លោក Alex Ferguson ខ្លាំង​ណាស់ ពេល​ទៅដល់ Manchester United ជា​លើក​ដំបូង បន្ទាប់​ចេញ​ពី Sporting CP ក្នុង​ឆ្នាំ​២០០៧។

អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប United បាន​ប្រាប់ ​UTD Podcast ថា ៖"​​ដំបូង​ខ្ញុំ​ពិត​ជា​ខ្លាច​គាត់​ខ្លាំង​ណាស់។ ដូច​ឪពុក​ម្នាក់​អ៊ីចឹង អ្នក​ដឹង​អត់? បង្កើត​កំហុស ឬ​ធ្វើ​អ្វី​ខុស​មួយ ពីព្រោះ​ពេល​ខ្លះ​ចង់​​ទាក់ទង​ជាមួយ​គាត់។ ខ្ញុំ​ឃើញ​គាត់​និយាយ​ជាមួយ​កីឡាករ​ផ្សេង​​ទៀត ហើយ​ខ្ញុំ​ចង់​ពាក់​ព័ន្ធ​ដែរ តែ​ខ្ញុំ​គិត​ថា​អ្វី​ដែល​ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​គាត់។ ប៉ុន្តែ​ខ្ញុំ​ខ្លាច​គាត់​ រហូត​ខ្ញុំ​​រៀន​យល់ និង​អាច​បង្ហាញ​ខ្លួន​ខ្ញុំ​ទៅ​កាន់​គាត់"។

នេះ​ជា​រឿង​មួយ ចំណែក​កត្តា​ផ្សេង​ទៀត​នោះ​គឺ​​ ​កីឡាករ​ព័រទុយហ្គាល់​និយាយ​ភាសា​អង់គ្លេស​មិន​សូវ​បាន​ល្អ ប៉ុន្តែ​ដោយ​ការ​ព្យាយាម​គេ​អាច​និយាយ​បាន​ច្រើន​និងលេងល្អ រហូត​ក្លាយ​ជា​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្រុម​បិសាចក្រហម។

ខ្សែ​ប្រយុទ្ធ​លេង​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​តាំង​ពី​ឆ្នាំ​២០០៦ បញ្ជាក់​ថា ៖"អង់គ្លេស​របស់​ខ្ញុំ​មិន​​ល្អ ពេល​នោះ​គឺ​អាក្រក់​ជាង​ពេល​នេះ​ណាស់ ហើយ​ពេល​ខ្ញុំ​អាច​និយាយ​ជាមួយ​គាត់​បាន​ច្រើន គាត់​ចាប់​ផ្ដើម​មក​រក​ខ្ញុំ និង​​ផ្ដល់​ការ​​ផ្ដោត​អារម្មណ៍​​មក​ខ្ញុំ​​ច្រើន។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​រៀន​ច្រើន​អំពី Sir Alex Ferguson ហើយ​ទំនាក់ទំនង​ចាប់​ផ្ដើម​ល្អ​ប្រសើរ"។ ​​

Nani ក៏​បាន​សរសើរ Ferguson អតីត​អ្នកចាត់ការ United ថា​ជា​អ្នកចាត់ការ​ល្អ ចេះ​គ្រប់គ្រង​​កីឡាករ​គ្រប់​ជាន់ថ្នាក់ និងគ្រប់​ជាតិសាសន៍។

កីឡាកររូបនេះ​លេង​នៅ Old Trafford បាន​១៤៧​ប្រកួត​ រក​បាន​២៥គ្រាប់ ចាប់​តាំង​ពី​ឆ្នាំ ២០០៧ ដល់ ២០១៥ មុន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ចាស់ Sporting CP ក្នុង​លក្ខខណ្ឌ​ខ្ចីជើង រួច​ទៅ​លេង​នៅ​ក្លឹប Fenerbahçe, Valencia, Lazio (ខ្ចីជើង), Sporting CP និង​ចុងក្រោយ​លេង​ឱ្យ Orlando City ចាប់​ពី​ឆ្នាំ​២០១៩​រហូត​ដល់​បច្ចុប្បន្ន។ ​

ចំណែក​​ Ferguson វ័យ​៧៨​ឆ្នាំ បាន​កាន់​តំណែង​ជា​ចាត់​ការ​ក្លឹប​ Manchester United ចាប់​តាំង​​ពី​ឆ្នាំ ១៩៨៦ រហូត​ដល់​២០១៣ ហើយ​លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នកចាត់ការ​ជោគជ័យ​ឈ្នះ​ពាន​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ លោក​បាន​ចូល​និវត្ត​​ពី​អ្នកចាត់ការ​បាល់ទាត់ ​ក្នុង​រដូវ​កាល ២០១២-២០១៣៕ ​​

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ