Barca ចង់ដូរ Rakitic យក Pjanic តែ Juventus បដិសេធ

  • 2020-05-19 02:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ផ្អែកតាម​គេហទំព័រ Goal ក្លឹប​ Barcelona បាន​ផ្ដល់ Ivan Rakitic ទៅកាន់ Juventus ដើម្បី​ប្ដូរ​យក Miralem Pjanic មក​វិញ ប៉ុន្តែ​ត្រូវ​ក្រុម​សេះបង្កង់​បដិសេធ ព្រោះ​ក្លឹបយក្សអ៊ីតាលីមួយនេះ មិន​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត។

Ivan Rakitic
Miralem Pjanic

ប្រភព​បាន​បន្ត​ថា ​​ក្លឹប​អ្នកមាន​បុណ្យ​ចង់​បាន​កីឡាករ​សញ្ជាតិ​បូស្នៀ​នៅ​រដូវ​ក្ដៅ​​ខាង​មុខ ប៉ុន្តែ​ដោយ​​វិបត្តិ​ហិរញ្ញវត្ថុ​​នៃ​រោគ​រាតត្បាត​កូរ៉ូណា ទើប​​ពួកគេ​រក​ផ្លូវ​ដោះស្រាយ​តាម​រយៈ​​ប្ដូរ​កីឡាករ​គ្នា។ ​​​

ហេតុអ្វី Bacelona ចង់បាន Pjanić? Pjanić វ័យ៣០ឆ្នាំ បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់ដំបូង​ជាមួយ​ក្លឹប Metz និង​លេង​បាន​មួយ​រដូវ​កាល។ គេ​បាន​ផ្លាស់​ទៅ Lyon ក្នុង​ឆ្នាំ​២០០៨ និង​លេង​បាន​​បី​រដូវ​កាល មុន​ទៅ Roma ឆ្នាំ​២០១១។ អំឡុង​ពេល​នៅ​ទីក្រុង Rome ខ្សែ​បម្រើ Pjanić ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ល្អ​ម្នាក់​នៅ Serie A។ ​ឆ្នាំ​២០១៦ គេ​បាន​ចូល​រួម​ជាមួយ Juventus និង​បាន​ក្លាយ​ជា​ខ្សែ​បម្រើ​ល្អ​មួយ​រូប​នៅ​ក្នុង​ទី​ក្រុង Turin រហូត​ដល់​បច្ចុប្បន្ន។

ចំណែក Rakitic ដែល​ Barcelona ចង់​ប្ដូរ​នេះ​ក៏​មិន​ធម្មតាដែរ គេ​ជា​​ខ្សែ​ប្រើ​ល្អ​មួយ​រូប​នៅ Camp Nou និងជម្រើសជាតិក្រូអាត។ គេ​បង្ហាញ​ខ្លួន​ ១៩០​ប្រកួត​ឱ្យ​ក្រុម​​​គូ​ប្រជែង​ស៊ីសាច់​ហុត​ឈាម​ Real Madrid និង​រក​បាន​ ២៤​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​បម្រើ ចាប់តាំង​ចេញ​ពី Sevilla មក​លេងឱ្យក្លឹបនៅតំបន់កាតាឡាន់ក្នុង​ឆ្នាំ ​២០១៤។

យ៉ាងណាបច្ចុប្បន្ន Rakitic មានវ័យ​កាន់​តែ​ច្រើន​ពោលគឺ៣២ឆ្នាំ និង​មិន​សូវ​បាន​លេង​ប៉ុន្មាន​ទេ​ក្នុង​រដូវកាល​នេះ បន្ទាប់​ពីខ្សែ​បម្រើ២៣​ឆ្នាំ​ Frenkie de Jong មកចូលរួមជាមួយ Barcelona មក។

ទោះបីជា​យ៉ាងណា ការ​ផ្ដល់​ជូន​របស់ Barca ដើម្បី​បាន Pjanic នេះ​ត្រូវ​បាន​ក្រុម​កំពូល​តារាង Juve បដិសេធ ប៉ុន្តែមានដំណឹង​ថាមានកីឡាករ Aethur របស់ក្លឹបអ្នកមានបុណ្យតែមួយគត់ ដែលក្រុមសេះបង្កង់ចង់បាននារដូវក្ដៅខាងមុខ។ ទន្ទឹម​នឹង​នេះ​ក្លឹប​សេះ​បង្កង់​ក៏​បាន​ច្រានចោល​ព័ត៌មាន ក្លឹប​យល់ព្រម​ចុះ​កុងត្រា​យក Nelson Semedo ពី Barcelona ក្នុង​តម្លៃ ២២លាន​ផោន​បូក​បន្ថែម Pjanic និង Matteo De Sciglio ដូច​ដែល​បាន​ចុះផ្សាយ​លើ​សារព័ត៌មាន​អេស្ប៉ាញ​កាល​ពី​ពេល​ថ្មីៗ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម