សាមអេ ធ្លាប់ទាត់បាន ៥០ជើង ត្រឹម ២២វិនាទី
- 2020-05-25 09:36:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាមអេ ធ្លាប់ទាត់បាន ៥០ជើង ត្រឹម ២២វិនាទី
ចន្លោះមិនឃើញ
សាមអេ (Sam-A) គឺជាកំពូលអ្នកប្រដាល់ថៃ ដ៏ជោគជ័យបំផុតមួយរូប។ ទោះមានវ័យ ៣៦ឆ្នាំ ប៉ុន្តែអ្នកប្រដាល់មានស្រុកកំណើតនៅខេត្តបុរីរម្យរូបនេះ កំពុងកាន់កាប់ខ្សែក្រវាត់ដល់ទៅ ២ នៅស្ថាប័នលំដាប់ពិភពលោក ONE Championship ពោលគឺទាំងខ្សែក្រវាត់ Muay Thai និង Kickboxing លើប្រភេទទម្ងន់ strawweight (៥៦,៧គីឡូក្រាម)។
Sam-A ខ្លាំងគ្រប់ក្បាច់ទាំងអស់ ជាពិសេសគឺការកម្លាំងជើងទាត់ដ៏ខ្លាំង និងរហ័ស។ ជាក់ស្ដែងអ្នកប្រដាល់ចេះនិយាយខ្មែរប៉ៃឡាំរូបនេះ ធ្លាប់ទាត់បានដល់ទៅ ៥០ជើង ត្រឹមរយៈពេលត្រឹម ២២វិនាទី។ សូមទស្សនាវីដេអូនោះ ដូចខាងក្រោម៖
ចំណែកវីដេអូខាងក្រោមនេះ គឺបង្ហាញពីការទាត់ ៣០ជើង ក្នុងរយៈពេល ១៥វិនាទី របស់ Sam-A៖
ជាមួយគ្នានេះដែរ ONE Championship ក៏ទើបបង្ហោះវីដេអូ Sam-A ទាត់ផងដែរ នារសៀលថ្ងៃទី២៥ ខែឧសភានេះ។ សូមទស្សនាខាងក្រោម៖