តារាប្រុសពីរដួងនេះ បង្ហាញក្ដីស្រឡាញ់នៅថ្ងៃពិសេសរបស់កុមារ

  • 2020-06-01 09:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង សន ពិសិដ្ឋ និង​តារា​ចម្រៀងល្បីឈ្មោះ ឆន សុវណ្ណរាជ បាន​បញ្ចេញ​សារ​យ៉ាង​ខ្លី​ទាក់ទង​នឹង​ទិវា​ សិទ្ធិកុមារ​អន្តរជាតិ ថ្ងៃ ១ មិថុនា។ តារាទាំង​២ ក៏​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​កុមារ​ក្នុង​គ្រាហ៍​នេះ​ដែរ។

លោក ឆន សុវណ្ណរាជ បាន​បង្ហោះ​សារ​ដោយ​ភា្ជប់​រូប​ថត​មួយ​សន្លឹក​ដែល​មានរូប​លោក និង​កុមារី​ម្នាក់​ជិះកង់​សើច​ក្អាកក្អាយ​ជាមួយ​គ្នា​ក្នុង​សួន​កម្សាន្ត​មួយ​នៅ​មុន​នេះ​ថា រីករាយ​ថ្ងៃ​សិទ្ធិ​កុមារ​អន្តរជាតិ ១ មិថុនា ឆ្នាំ២០២០។

ចំណែក​តារា​សម្ដែងប្រុសសម្បូរសាច់ដុំ សន ពិសិដ្ឋ វិញ​ បាន​បង្ហោះ​សារ​ដោយ​មាន​ភ្ជាប់​រូប​ជា​ច្រើន​សន្លឹក ដោយ​ក្នុង​នោះ​គេក៏​ឃើញរូប​កូន​ស្រី​របស់​លោក​ម្នាក់​ដែរ។ លោក​និយាយ​យ៉ាង​ខ្លី​នៅ​មុន​នេះ​ថា៖ "ទិវា​កុមារ​អន្តរជាតិ"។

រូបភាព៖ ហ្វេសប៊ុក ឆន សុវណ្ណរាជ និងសន ពិសិដ្ឋ

នៅ​ថ្ងៃ​នេះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ចេញ​សារ​លិខិត​អបអរ​សាទរ​ខួប​លើក​ទី៧១ នៃ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ និង​ខួប​លើក​ទី១៩ នៃ​ទិវា​ពិភព​លោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ ឆ្នាំ​២០២០៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ