Joachim Low ​មើល​ឃើញ​ថា បាល់ទាត់​អាល្លឺម៉ង់​កំពុង​ឈាន​មុខ​គេ​នៅ​អឺរ៉ុប

  • 2020-06-01 12:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​អាល្លឺម៉ង់​លោក Joachim Low បាន​និយាយ​ប្រាប់​គេហទំព័រ​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​ថា បាល់ទាត់​ប្រទេស​នេះ​កំពុង​តែ​ឈាន​មុខ​គេ​នៅ​ទ្វីប​អឺរ៉ុប​។

ដោយ​មើល​ឃើញ​ Bundesliga ចាប់​ផ្ដើម​មុន​គេ​នៅ​ទ្វីប​អឺរ៉ុប លោក​បាន​យល់​ថា៖ " បាល់ទាត់​អាល្លឺម៉ង់​កំពុង​តែ​នាំ​មុខ​អឺរ៉ុប​ហើយ " ។

លោក​បាន​បន្ត​ថា៖ " កីឡាករ​ម្នាក់ៗ​ចង់​ប្រកួត​ប្រជែង​ឡើង​វិញ ចង់​ស៊ុត​បញ្ចូល​ទី ហើយ​ចៀស​ពី​រង​គ្រាប់​បាល់​។ នេះ​ជា​រឿង​វិជ្ជមាន​សម្រាប់​ខ្ញុំ​ ដោយសារ​តែ​កីឡាករ​ហាក់​ដូច​បែក​អារម្មណ៍​អស់ តែ​ពេល​បាន​លេង​វិញ លេង​ដូច​មាន​អ្នក​គាំទ្រ ៨ម៉ឹន​នាក់​នៅ​ចាប់​ហ៊ោ " ។

Bundesliga ចាប់​ផ្ដើម​បាន​ជាង​កន្លះ​ខែ​ហើយ ខណៈ​លីគ​ផ្សេងៗ​ទើប​តែ​រដ្ឋាភិបាល​នីមួយៗ​អនុញ្ញាត​ឲ្យ​ចូល​លេង​វិញ​ប៉ុណ្ណោះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី