Sancho អាច​ប្រឈម​នឹង​​​ទណ្ឌកម្ម ក្រោយ​បង្ហាញ​សារ​រក​យុត្តិធម៌​ឱ្យ George Floyd

  • 2020-06-02 04:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​ប្រយុទ្ធ​វ័យ​ក្មេង Jadon Sancho អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ របស់​គណៈកម្មការ​បាល់​ទាត់​អាល្លឺម៉ង់ ក្រោយ​រូប​គេ​​បង្ហាញ​សារ​លើ​អាវយឺតក្នុង​ "ស្វែង​រក​យុត្តិធម៌​ឱ្យ George Floyd” បន្ទាប់​ស៊ុត​ចូល​​​ក្រុម Paderborn កាល​ពីយប់ថ្ងៃច័ន្ទ។

ចំណែក​មិត្ត​រួម​ក្រុម Achraf Hakimi ពេល​ស៊ុត​ឱ្យ Dortmund ឈ្នះ Paderborn ៦-១ ក៏បាន​បង្ហាញសារ​លើអាវ​ដូច​គ្នា​​នឹង​កីឡាករ​សញ្ញជាតិ​អង់គ្លេស​ដែរ។

Jadon Sancho ដោះអាវ​អបអរ​គ្រាប់​បាល់ (កាតលឿង)
មិត្ត​រួម​ក្រុម Achraf Hakimi ដោះអាវ​អបអរ​គ្រាប់​បាល់

Piara Powar នាយក​ប្រតិបត្តិ​នៃ​បណ្ដាញ​កិច្ចការ​ប្រឆាំង​ការ​រើសអើង​ពូជសាសន៍​​បាល់​ទាត់ បាន​រិះគន់​​ចំពោះ​ទង្វើ​បែប​នេះ។

លោក​ Powar និយាយ​ថា ៖«ទង្វើ​របស់ Jadon Sancho ឬ​កីឡាករ​ដទៃ​ទៀត ដែល​​បង្កើត​បាន​ជា​សេចក្ដី​ថ្លែង​មួយ ដើម្បី​គាំទ្រ​ដល់​បុរស​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ដោយ​អយុត្តិធម៌​​នេះ គឺ​​ជា​ការ​សម្រេច​ចិត្ត​មិន​ត្រូវ​ត្រូវ។ នេះ​មិន​មែន​ជា​រឿង​នយោបាយ ឬ​បញ្ហា​គំរាមកំហែង​ដល់​បាល់​ទាត់​ទេ ប៉ុន្តែ​វា​គ្រាន់​ជា​ការ​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​សាមគ្គីភាព ចេញ​ពី​កីឡាករ​ដែល​ជា​ជនជាតិ​ភាគតិច​ប៉ុណ្ណោះ (​កីឡាករ​ស្បែក​ខ្មៅ)»។ ​

តាមច្បាប់ការប្រកួត​​របស់ FIFA (law 4 of FIFA's Laws of the Game) កីឡាករ​ទាំង​អស់​មិន​ត្រូវ​បង្ហាញ​ខោ​អាវ​ក្នុង​បង្ហាញ​ពី​ចេតនា​នយោបាយ សាសនា ពាក្យ​ស្លោក​ផ្ទាល់​ខ្លួន សេចក្ដី​ថ្លែង ឬ​រូបភាព ឬ​ការ​ផ្សព្វផ្សាយ ក្រៅ​ពី​ស្លាក​សញ្ញា​របស់​អ្នក​ផលិត​ឡើយ។ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​ដោយ​អ្នក​រៀបចំ​ការប្រកួត ឬ FIFA។

ការ​បង្ហាញ​សារ​របស់ Sancho ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឱ្យ​ជនជាតិ​ស្បែក​​ខ្មៅ​ម្នាក់​ឈ្មោះ​ Floyd ដែល​ត្រូវ​បាន​ប៉ូលិស​ស្បែក​ស​​ក្នុង​ទីក្រុង Minneapolis ម្នាក់ យក​ជង្គង់​សង្កត់​​លើ​-ក​-ច្រើន​ជាង​៨​នាទី ​រហូត​ដាច់​ខ្យល់​ស្លាប់ កាល​ពី​​ថ្ងៃ​ច័ន្ទ​។ ក្រុម​ប៉ូលិស​ដែល​ធ្វើ​ការ​​ក្នុង​ប្រតិបត្តិ​ការ​នេះ ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ ចំណែកជន​បង្ក​ត្រូវ​បាន​ចោទប្រកាន់ និងចាប់ខ្លួនដើម្បី​កាត់​ទោសតាម​ផ្លូវ​ច្បាប់។ ​

ចំណែក​គណៈកម្មការ​បាល់ទាត់​អាល្លឺម៉ង់​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ក៏​បាន​អះអាង​ដែរថា​ពួកគេ​កំពុង​​ធ្វើ​ការ​លើ​រឿង​នេះ ហើយ​បើ​រក​ឃើញ​​ថាក្រុម​កីឡាករ​ ពិត​ជា​មាន​កំហុស​មែននោះ​ ពួកគេ​នឹង​ត្រូវ​ពិន័យ ឬ​ផ្អាក​ការ​សកម្មភាព​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី