ចុង​សប្ដាហ៍​ឲ្យ​ស្រស់​ស្រាយ តោះ​មក​មើល​សម្រស់ មាន សូនីតា ក្នុង​ឈុត​គ្រប់​កាលៈទេសៈ គ្រប់​ស្ទីល

  • 2020-06-19 03:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ការ​ជជែក​វែកញែក​ច្រើន​ជុំ​វិញ​ការ​ផ្លាស់​ប្ដូរ​ស្ទីល​របស់​តារា​ស្រី​ដែល​មាន​រហស្សនាម​ថា "រាជិនី​ក្រមា" មាន សូនីតា ដែល​បាន​ផ្លាស់​ប្ដូរ​ស្ទីល​សិល្បៈ​ពី​ស្រគត់ស្រគំ មក​សិចស៊ី​ដោយ​ក្នុង​នោះ​មាន​មតិ​ពីរ​ផ្ទុយ​គ្នា។

មាន សូនីតា បាន​ផ្លាស់​ប្ដូរ​ប្លែក​ពី​ការ​តុបតែង​ខ្លួន​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ ដែល​បញ្ហា​នេះ សាមី​ខ្លួន​ធ្លាប់​ក៏​បាន​ទទួល​ស្គាល់​ដែរ​លើ​ការ​ផ្លាស់​ប្ដូរ​របស់​នាង ក្នុង​នោះ​នាង​បាន​អះអាង​ថា នាង​គ្រាន់​តែ​ចង់​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នក​គាំទ្រ​នូវ​ភាព​ខុស​ប្លែក​ពី​អ្វី​ដែល​ពួក​គេ​ធ្លាប់​ឃើញ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ប៉ុណ្ណោះ ហើយ​នេះ​ជា​សិល្បៈ​ដែល​ត្រូវ​មាន​អ្វី​ថ្មី​ៗ ចៀសវាង​ភ្នែក​ជួប​តែ​ភាព​ដដែល​ៗ។

ចំពោះ​ការ​ផ្លាស់​ប្ដូរ​ចុង​ក្រោយ​នេះ សូនីតា បាន​រង​មតិ​មួយ​ចំនួន ក្នុង​នោះ មតិ​ខ្លះ​បាន​ធ្វើ​ការ​រិះគន់​ចំពោះ "រាជិនី​ក្រមា" ឯ​ខ្លះ​ទៀត លើក​ឡើង​ថា ជា​រឿង​បុគ្គលភាព ជា​ជីវិត​ឯកជន​របស់​តារា​ស្រី ម្យ៉ាង​អ្វី​ដែល​បាន​ធ្វើ ក៏​មិន​ហួស​ហេតុ​ពេក​ដែរ។ ចំពោះ​រឿង​ដដែល​នេះ មាន សូនីតា បាន​បញ្ជាក់​ជា​ថ្មី​ថា ត្បិត​ថា​ថ្មី​ៗ​នេះ នាង​បញ្ចេញ​រូបភាព​ទៅ​ដើរ​កម្សាន្ត​ស្លៀក​សិចស៊ី​ច្រើន​មែន ប៉ុន្តែ​នោះ​មិន​មែន​ជា​ទម្លាប់​ដែល​នាង​នឹង​ត្រូវ​ប្រកាន់​យក​ជា​ដរាប​នោះ​ទេ។

តារា​ស្រី បន្ត​ថា នាង​យល់​ពី​ការ​ស្លៀកពាក់ យល់​ពី​សិល្បៈ ដូច្នេះ​ហើយ​នាង​នឹង​ក្រាល​ក្រប​រាង​កាយ​នូវ​សំលៀកបំពាក់​ទៅ​តាម​កាលៈទេសៈ ទៅ​តាម​ពេល​វេលា។ ដូច​នឹង​ការ​អះអាង​នេះ កន្លង​មក​គេ​មើល​ឃើញ​ថា រាជិនី​ក្រមា មាន​ឈុត​ទាំង​នោះ​ទៅ​តាម​ពេលវេលា​ជា​ច្រើន។ តោះ...ទស្សនា​ទាំង​អស់​គ្នា៖

រូបភាព៖ ហ្វេសប៊ុក

អត្ថបទ៖ ទារិកា