អបអរ! ស្ថាប័ន ៥ ថែមទៀតទទួលបានជំនួយដើម្បីប្រឆាំងកូវីដ១៩ ពីមូលនិធិទឹកប្រាក់ ១លានរបស់ស្មាត

  • 2020-06-29 09:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័នមួយចំនួនបន្ថែមទៀត ត្រូវបានប្រកាសជាផ្លូវការថា នឹងទទួលបានជំនួយហិរញ្ញវត្ថុពីមូលនិធិទឹកប្រាក់ចំនួន ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវិដ ១៩ របស់ក្រុមហ៊ុន Smart Axiata ដែលរួមមាន៖ អង្គការសង្រ្គោះកុមារ (Save the Children) , មូលនិធិលោកខាងលិចជួបខាងកើត (East Meets West Foundation) ,អង្គការសម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន (Bayon Education and Development) , សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) , និង Impact Hub ភ្នំពេញ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា៖ «ស្របពេលដែលយើងភ្ជាប់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋរាប់លាននាក់ជាមួយ អ៊ីនធឺណែតរៀងរាល់ថ្ងៃ យើងមានទំនួលខុសត្រូវដ៏ធំធេង ក្នុងការដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយដល់កម្ពុជា ជួយសហគមន៍ និងវិស័យនានា ឱ្យងើបឡើងវិញពីផលប៉ះពាល់យ៉ាងខ្លាំងនៃវីរុសកូវីដ១៩»

«ស្ថាប័នមួយក្រុមនេះត្រូវបានជ្រើសរើស បន្ទាប់ពីការអំពាវនាវស្វែងរកជំនួយសម្រាប់ជួយដល់សហគមន៍តាមជនបទ ដែលខ្វះសមត្ថភាពពេញលេញក្នុងការប្រើប្រាស់កម្មវិធីអប់រំតាម អ៊ីនធឺណែត ដែលផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជំនួយគាំទ្រសម្រាប់សហគមន៍អាជីវកម្មទើបបង្កើតថ្មី សហគ្រាសធុនតូច និងមធ្យម (MSMEs) ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនេះផងដែរ» ។ លោកបញ្ជាក់បន្ថែម ។

ស្របតាមរចនាសម្ព័ន្ធនៃអភិបាលកិច្ចដ៏រឹងមាំនៃមូលនិធិនេះ ការស្នើសំុពីក្រុមបន្ទាប់ទាំងអស់នេះត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ដោយគណៈកម្មាការផ្ទៃក្នុងមុនពេលបញ្ជូនទៅគណៈកម្មាការវាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប។

គម្រោងទាំងអស់ ដែលត្រូវបានអនុម័តដោយ គណៈកម្មាការ និងដៃគូវាយតម្លៃផ្ដោតលើសកម្មភាពរួមមាន៖

. កម្មវិធីសិក្សាតាមប្រព័ន្ធ អ៊ីនធឺណែត ដែលផ្ដល់ជំនួយណែនាំ សម្រាប់សិស្សសាលានៅតាមសហគមន៍ដាច់ស្រយាលចំនួន ១៥ សហគមន៍ ក្នុងខេត្តកំពង់ចាម ដោយអង្គការសង្គ្រោះកុមារ (Save the Children)

. កម្មវិធីយល់ដឹងអំពីអនាម័យផ្ទាល់ខ្លួន ដែលផ្ដល់ធុងទឹកលាងដៃចល័ត នៅតាមខេត្ត ចំនួន ៥ ដោយ មូលនិធិលោកខាងលិចជួបខាងកើត (East Meets West Foundation)

. វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធ អ៊ីនធឺណែត សម្រាប់សិស្សដែលងាយរងគ្រោះ ហើយបោះបង់ការសិក្សាក្នុងខេត្តសៀមរាប ដោយអង្គការសម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន (Bayon Education and Development)

. កម្មវិធីបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុសម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម ដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia)

.​ កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មទើបបង្កើតថ្មីតាមអនឡាញ ដោយ Impact Hub ភ្នំពេញ ។​

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែ មេសា គឺជាទឹកប្រាក់លើសពីការប្តេជ្ញាក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលមានច្រើនជាង ១ ភាគរយនៃប្រាក់ចំណូលដុលរបស់ខ្លួន។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata ប្រចាំកម្ពុជា

មូលនិធិជំនួយដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart នៅបន្តទទួលពាក្យស្នើសុំដែលស្របនឹងវិស័យអាទិភាពរបស់មូលនិធិនេះ ដូចជានៅក្នុង វិស័យព័ត៍មានទំនាក់ទំនង និង បច្ចេកវិទ្យាសម្រាប់ការអប់រំ ការស្ថិតនៅឆ្ងាយពីគ្នា ការគ្រប់គ្រងវិបត្តិ និង អនាម័យផ្ទាល់ខ្លួន អាចដាក់ស្នើតាមអ៊ីនធឺណែត បាន តាមរយៈ៖ https://bit.ly/3aQsrJV

លោក ថូម៉ាស (Thomas) បានបន្ថែមទៀតថា៖ «គិតត្រឹមថ្ងៃនេះ ជំនួយមូលនិធិច្រើនជាងពាក់កណ្តាលត្រូវបានប្តេជ្ញាចិត្តដល់គម្រោងចំនួន ៩ គម្រោង ដើម្បីជួយដល់ប្រទេសកម្ពុជាទប់ទល់នឹងផលប៉ះពាល់ពីវីរុសកូវីដ១៩ ។ យើងសង្ឃឹមថានឹងអាចស្វែងរកគម្រោងបន្ថែមទៀត ដែលមានឥទ្ធិពលខ្លាំង ហើយឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ប្រទេសកម្ពុជា ទោះបីជាយើងបានសង្កេតឃើញថាមានការថយចុះនៃការឆ្លងវីរុសកូវីដ ១៩ នៅទីនេះក៏ដោយ។ គ្មាននរណាម្នាក់ដឹងទេ ថាពេលណា ទើបវិបត្តិនេះនឹងបញ្ចប់នោះទេ ប៉ុន្តែយើងអាចជួយកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងឆ្លងកាត់វិបត្តិនេះទាំងអស់គ្នា»

សម្រាប់ព័ត៌មាន បន្ថែមអំពីមូលនិធិទឹកប្រាក់ចំនួន ១ លានដុល្លា ដើម្បីប្រឆាំងវីរុសកូវិដ ១៩ របស់ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart for Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

Smart ជីវិតរស់រវើក!

ណារីតា

បិទ