លេច​វត្តមាន ក្រុមហ៊ុនធានារ៉ាប់រង​អាយុជីវិត​​ថ្មីបំផុត​មួយទៀត​នៅកម្ពុជា

  • 2020-07-02 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត" មិនត្រឹមតែជាពាក្យស្លោករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីបំផុតនៅកម្ពុជាប៉ុណ្ណោះទេ តែក៏ជាការបេ្តជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនចំពោះអតិថិជនគ្រប់ៗគ្នា។

ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក (ហ្វ័រឈូន ឡាយហ្វ៍) បានទទួលបានអាជ្ញាប័ណ្ណអាជីវកម្មធានារ៉ាប់រងអាយុជីវិតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០។

ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ គឺជាក្រុមហ៊ុនដែលមានភាគហ៊ុនរួមគា្នរវាង ក្រុមហ៊ុន Phu Hung Life Insurance និង លោកឧកញ៉ា លី ឃុនថៃ ហើយ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកមួយ ដែលធ្វើប្រតិបត្តិការអាជីវកម្មតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើន ក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិនានានៅទូទាំងទ្វីបអាស៊ីដោយជោគជ័យ ហើយបច្ចុប្បន្ននេះពួកគាត់បាននាំយកជំនាញទាំងនេះមកកម្ពុជាដោយបង្កើតឲ្យមានក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នេះឡើង។

បទពិសោធន៍ជាលក្ខណៈអន្តរជាតិដ៏សន្ធឹកសន្ធាប់នេះ ទទួលបានជាពិសេស ពីប្រធានក្រុមប្រឹក្សាភិបាល លោក Graeme Hannah និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Dominick Williams ។ ពួកគាត់ទាំងពីរមានបទពិសោធន៍ជាង ៥០ ឆ្នាំ នៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតនៅទ្វីបអាស៊ី ជាពិសេសនៅក្នុងទីផ្សារថ្មីដំបូងនិងកំពុងរីកចម្រើនដូចជានៅប្រទេសកម្ពុជា។ នេះក៏មានការចូលរួមជ្រោមជ្រែងផងដែរ ពីសំណាក់ លោកឧកញ៉ា លី ឃុនថៃ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ចំពោះទីផ្សារក្នុងស្រុក និង មានបណ្តាញធុរកិច្ចទូលំទូលាយទូទាំងប្រទេស។

បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណអាជីវកម្មធានារ៉ាប់រងអាយុជីវិត លោក Graeme Hannah បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការជឿទុកចិត្តដល់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដើម្បបម្រើប្រជាជនកម្ពុជា និងដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ។ ប្រជាជនកម្ពុជាត្រូវទទួលបានការធានារ៉ាប់រងអាយុជីវិតឲ្យបានច្រើនជាងនេះ ហើយយើងខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលអាចចូលរួមចំណែកក្នុងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ និងបង្កើតឲ្យមានភាពសម្បូរសប្បាយ""​។

បណ្តាញធ្វើការជាលក្ខណៈអន្ដរជាតិរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ត្រូវបានកោតសរសើរយ៉ាងខ្លាំង ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ក្នុងការទាក់ទាញ និងជ្រើសរើសយកអ្នកជំនាញក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា មកបម្រើការងារនៅក្នុងក្រុមហ៊ុន។

លោក Dominick Williams អគ្គនាយកប្រតិបត្តិរបស់កុ្រមហ៊ុនបានមានប្រសាសន៍ថា "ខ្ញុំពិតជារីករាយណាស់ចំពោះបុគ្គលិកដែលមានសមត្ថភាពខ្ពស់ដែលបានចូលរួមធ្វើការងារជាមួយក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។ ការបង្កើតក្រុមហ៊ុនក្នុងស្រុកជាមួយនឹងអ្នកមានជំនាញក្នុងស្រុក គឺមានសារៈសំខាន់ណាស់ចំពោះយើងខ្ញុំ ពីព្រោះនេះបានបង្ហាញពីវិធីដែលក្រុមហ៊ុន ចូលរួម និងធ្វើសហប្រតិបត្តិការជាមួយអតិថិជនប្រកបដោយប្រសិទ្ធភាព។ ការណ៍នេះអាចអនុញ្ញាតឱ្យក្រុមហ៊ុន យល់ច្បាស់ និងសម្របខ្លួនជាពិសេសទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា និងផ្តល់ជូននូវសេវាបម្រើអតិថិជនកម្រិតខ្ពស់បំផុត ព្រមទាំងផ្តល់ជូននូវផលិតផលដែលមានតម្លៃសមរម្យ។ ទាំងអស់នេះគឺជាធាតុផ្សំសំខាន់ៗ ដែលនឹងជួយលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់គ្រួសារកម្ពុជានៅទូទាំងប្រទេស"។

ដោយមានការិយាល័យកណ្តាលបណ្តោះអាសន្ន នៅអគារ Exchange Square ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលរបស់ខ្លួនជាអចិន្រ្តៃយ៍ ទៅអគារ The Gateway ដែលជាអគារការិយាល័យថ្មីបំផុត និងល្បីល្បាញបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន បាននិងកំពុងកំណត់គោលដៅនៅដើមខែតុលានេះ ដើម្បីចាប់ផ្តើមបើកដំណើរការនៅទីតាំងសំខាន់ៗមួយចំនួនទៀតនៅទូទាំងប្រទេសហើយនឹងមានវត្តមាននៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងធ្វើការលក់ផលិតផលសន្សំ និងការពាររបស់ខ្លួនដោយផ្ទាល់ជូនដល់អតិថិជនតាមរយៈបណ្តាញបុគ្គលិកផ្នែកលក់ធានារ៉ាប់រង ក៏ដូចជាតាមរយៈភាពជាដៃគូជាមួយធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនានា។ លោក Dominick Williams បានបន្ថែមថា “ខ្ញុំបាទជឿជាក់ថាផលិតផលដែលក្រុមហ៊ុនកំពុងបង្កើត គឺសមស្របទៅនឹងតម្រូវការទីផ្សារហើយខ្ញុំបាទពិតជារំភើបចំពោះផលិតផលទាំងនេះ ដែលយើងគ្រោងនឹងលក់ជូនទៅអតិថិជន។ ខ្ញុំបាទនឹងសូមជូនដំណឹងបន្ថែមទៀតអំពីផលិតផលនានានិងភាពជាដៃគូរបស់ក្រុមហ៊ុននាពេលឆាប់ៗនេះ"។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសូមចូលទៅកាន់គេហទំព័រ www.fortunelife-kh.com ឬ ទំព័រហ្វេសប៊ុក https://www.facebook.com/fortune.life.insurance01/