Sane ផ្លាស់​ទៅ Bayern ជា​ផ្លូវការ​ហើយ ក្រោយ​ឮ​ពាក្យ​ចចាមអារ៉ាម​រាប់​ឆ្នាំ

  • 2020-07-03 10:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​អាល្លឺម៉ង់ Leroy Sane បាន​ផ្លាស់​ទៅ​ក្លឹប Bayern Munich ជា​ផ្លូវការ​ហើយ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​ដោយ​ផ្ទាល់។

គេហទំព័រ​ Bayern Munich បាន​ចុះ​ផ្សាយ​ថា Sane បាន​ព្រម​ព្រៀង​ជាមួយ​ក្លឹប​ក្នុង​ការ​ចុះ​កុងត្រា​ចំនួន ៥ឆ្នាំ ដែល​មាន​សុពលភាព​រហូត​ដល់ ខែ​មិថុនា ឆ្នាំ​២០២៥។ កីឡាករ​រូប​នេះ​ នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​ជាមួយ Bayern ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ​ហើយ។

បើ​យោង​តាម​[សារព័ត៌មាន​ធំៗ]​(https://www.goal.com/en-sg/news/sane-49m-bayern-munich-move-man-city-german-winger/qbd32qz98kee1qzx9pvzrza0d)បាន​ឲ្យ​ដឹង​ថា Bayern អាច​នឹង​ទិញ Sane ពី​ Manchester City ក្នុង​តម្លៃ​ប្រមាណ​ ៥៥លាន​ដុល្លារ​​ទៅ ៦៧លាន​ដុល្លារ។

Sane បាន​ចូល​រួម​ជាមួយ Manchester City តាំង​ពី​ឆ្នាំ២០១៦ ដោយ​បាន​បង្ហាញ​ខ្លួន ១៣៥ដង ស៊ុត​បាន ៣៩គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៤៥ដង។ លេង​ឲ្យ Manchester City មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ជា​រឿយៗ​រាល់​ថ្ងៃ​បើក​ទីផ្សារ​កីឡាករ គេ​តែងតែ​ឃើញ​មាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ Sane ផ្លាស់​ទៅ​កាន់ Bayern៕

អត្ថបទ៖ ហ៊ីម រស្មី