Klopp សន្យា​ថា​ នឹង​ចែក​មេដាយ​ PL ដល់​កីឡាករ​ Liverpool ទាំង​អស់

  • 2020-07-06 13:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​​ក្លឹប​ Liverpool បាន​ធ្វើ​ការ​សន្យា​ទៅ​ដល់​កីឡាករ​របស់​លោក​ទាំង​អស់​ថា​ លោក​នឹង​រក​វិធី​សាស្ត្រ​ដើម្បី​​​បំពាក់​មេដាយ​ Premier League ដល់​ពួក​គេ​ឲ្យ​បាន​គ្រប់​គ្នា​។

លោក​ Klopp បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​ អ្នក​​ចេញ​ច្បាប់​ ទាល់​តែ​កីឡាករ​ណា​លេង​បាន​ច្រើន​ប្រកួត​ ទើប​បាន​មេដាយ​នោះ​ទេ​។ ចំពោះ​ខ្ញុំ​ទោះ​ពួក​គេ​លេង​តែ​ ១​ប្រកួត​ ក៏​ខ្ញុំ​ឲ្យ​ពួក​គេ​ដែរ​។"

អ្នកចាត់ការ​រូប​នេះ​បាន​បន្ត​ថា​៖" ព្រោះ​ពួក​គេ​ម្នាក់ៗ​សុទ្ធ​តែ​ជួយ​ដល់​ក្រុម​ទាំង​អស់​ឲ្យ​ជោគជ័យ​ទាំងអស់​គ្នា​ហ្នឹង​ ពួក​គេ​សុទ្ធ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​ណាស់​ក្នុង​មួយ​ឆ្នាំ​ៗ។ យ៉ាង​ណា​ក៏​ដោយ​ ទោះ​បី​ជា​ច្បាប់​ទម្លាប់​អត់​មាន​ឲ្យ​ចែក​មេដាយ​ហ្នឹង​ទាំង​គ្នា​ តែ​ខ្ញុំ​នឹង​ធ្វើ​វា​ដោយ​ខ្លួន​ឯង​។"

Klopp បាន​បន្ថែម​ថា​ ខ្ញុំ​ធានា​ ១០០%​ កីឡាករ​ទាំង​អស់​នឹង​បាន​មេដាយ​​មួយ​ហ្នឹង​ ខ្ញុំ​រិះ​រក​យ៉ាង​ណា​ឲ្យ​គេ​កែ​ច្បាប់​មួយ​ហ្នឹង​ចេញ​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី