សុខ សោម៉ាវត្តី បញ្ចេញ​ឈុត​វាល​ដើម​ទ្រូង​យ៉ាង​កម្រ រហូត​ដល់​អ្នក​គាំទ្រ​លាន់​មាត់

  • 2020-07-07 08:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ អ្នក​មេម៉ាយ​វ័យ​ក្មេង សុខ សោម៉ាវត្តី បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​លាន់​មាត់ ក្រោយ​ពី​នាង​បាន​បញ្ចេញ​រូបភាព​វាល​ទ្រូង​ចេញ​គល់​សុដន់​យ៉ាង​កម្រ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​នាង។

ទិដ្ឋភាព​នេះ ដូច​គ្នា​ទៅ​នឹង​កញ្ញា មាន សូនីតា ដែល​មួយ​រយៈ​ចុង​ក្រោយ​និយម​បញ្ចេញ​ភាព​សិចស៊ី​ជាង​ពី​អតីតកាល ដែល​បញ្ហា​នេះ សាមី​ខ្លួន​ធ្លាប់​បាន​អះអាង​ថា នាង​ផ្លាស់​ប្ដូរ​ស្ទីល​ផ្ទាល់​ខ្លួន​ខ្លះ ដើម្បី​ផ្ដល់​ភាព​ខុស​ប្លែក​ដល់​ប្រិយមិត្ត​ដែរ។ ងាក​មក អ្នក​មេម៉ាយ​រូប​ស្រស់ សុខ សោម៉ាវត្តី ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​ប្លែក​ខ្លះ​ដែរ​បើ​ធៀប​នឹង​ទម្លាប់​ពី​អតីតកាល​របស់​នាង ដោយ​ថ្មី​ៗ​នេះ​គេ​បាន​ឃើញ​ភាព​សិចស៊ី​បែប​សិល្បៈ​របស់​នាង​ខ្លះ​នៅ​លើ​បណ្ដាញ​សង្គម។

សោម៉ាវត្តី ទើប​បាន​បញ្ចេញ​រូប​ភាព​មួយ​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថ្មី​ៗ នោះ​ជា​រូបភាព​ដែល​នាង​ឈរ​ពី​មុខ​រថយន្ត​ឡិចស៊ីស​មួយ​គ្រឿង ស៊ី​គ្នា​នឹង​នាង​ឈុត​រ៉ូប​ពណ៌​ស​ដែល​នាង​ស្លៀក​នៅ​លើ​រាង​កាយ​ដែរ។ ភ្ជាប់​ជាមួយ​គ្នា​អ្នក​មេម៉ាយ​ស្អាត​សរសេរ​សារ​ក្នុង​ន័យ​ថា នាង​ទទួល​បាន​អារម្មណ៍​ប្លែក​នៅ​រយៈ​កាល​ចុង​ក្រោយ ពោល​គឺ​ចេះ​តែ​ពិបាក​ចិត្ត​ទាំង​មិន​ដឹង​ថា ពិបាក​ចិត្ត​រឿង​អ្វី។

ប្រិយមិត្ត​ខ្លះ​ក៏​ចាប់​អារម្មណ៍​ឆ្លើយ​តប​នឹង​សំណេរ​ខ្លី​របស់​ស្រី​ស្អាត ប៉ុន្តែ​ខ្លះ​ទៀត​បែរ​ជា​ចាប់​អារម្មណ៍​ចំពោះ​សម្ផស្ស​និង​ភាព​សិចស៊ី​យ៉ាង​កម្រ​របស់​នាង​ទៅ​វិញ ស្រប​ពេល​មួយ​ឈុត​នោះ គេ​មើល​ឃើញ​អ្នក​ម្ដាយ​របស់​ស្រី គុជ(កូន​នាង) វាល​ដើម​ទ្រូង​ ឃើញ​គល់​សុដន់​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់។ ប្រិយមិត្ត​ខ្លះ​របស់​នាង​បាន​ពោល​សរសើរ​ថា សុខ សោម៉ាវត្តី ពិត​ជា​ស្អាត មាន​មន្ត​ស្នេហ៍​ខ្លាំង​មិន​ធម្មតា​ក្នុង​មួយ​ឈុត។ ដោយ​ខ្លះ​ទៀត ក៏​លាន់​មាត់​ដែរ​ថា អ្នក​មេម៉ាយ​វ័យ​ក្មេង ពិត​ជា​សិចស៊ី​ណាស់​ដែរ​ក្នុង​១​ឈុត​នេះ។

តោះ...ទស្សនា​សម្ផស្ស​មេម៉ាយ​ចាយ​សម្រស់ សុខ សោម៉ាវត្តី ក្នុង​ឈុត​សិចស៊ី​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី