Conte នឹង​ចេញ​ពី​ក្លឹប​ភ្លាម​ ប្រសិន​បើ​ថ្នាក់ដឹកនាំក្នុង​ Inter មិន​ពេញ​ចិត្ត​លោក​

  • 2020-07-14 12:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte គ្រូ​បង្គោល​ក្លឹប​ Inter Milan បាន​និយាយ​ទៅ​កាន់​ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​នឹង​ចាក​ចេញ​ពី​ក្លឹប​នេះ​ភ្លាមៗ​ ប្រសិន​បើ​ថ្នាក់ដឹក​នាំ​ក្លឹប​ មិន​ពេញ​ចិត្ត​នឹង​ការ​ងារ​របស់​លោក​។

លោក​ Conte បាន​និយាយ​ថា​៖" ខ្ញុំ​មក​ធ្វើ​ការ​នៅ​នេះ​ក្នុង​គម្រោង​៣ឆ្នាំ​ ដើម្បី​ដឹក​នាំ​ពួក​គេ​ទៅ​រក​លទ្ធផល​ណា​មួយ​ ដែល​ពួក​គេ​ធ្លាប់​មាន​កន្លង​មក​។ យ៉ាង​ណា​ក៏​ដោយ​ វា​ត្រូវ​ការ​ពេល​វេលា​ខ្លាំង​ណាស់​។ ខ្ញុំ​មាន​ជំនឿ​ថា​ ខ្ញុំ​មក​ទី​នេះ​នឹង​ទទួល​បាន​ភាព​កោត​សរសើរ​ខ្លាំង។ "

គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា​៖" ទោះ​ជា​យ៉ាង​ក្ដី​ក្រោយ​កុងត្រា​ចប់​ ប្រសិន​ពួក​គេ​ចិត្ត​ឲ្យ​នៅ​បន្ត​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ តែ​បើ​ក្នុង​ករណី​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ការងារ​ខ្ញុំ​ទេ​ ខ្ញុំ​នឹង​ដើរ​ចេញ​ភ្លាម​ពី​ក្លឹប​មួយ​ហ្នឹង​។"

លោក​ Conte បាន​មក​ដឹក​នាំ​ក្លឹប​ Inter Milan តាំង​ពី​ឆ្នាំ​២០១៩​ និង​រំពឹង​ថា​នឹង​ចប់​កុងត្រា​ក្នុង​ឆ្នាំ​ ២០២២​ខាង​មុខ​។ ក្រោម​ការ​ដឹកនាំ​របស់​លោក​ Inter បាន​ឈរ​នៅ​លំដាប់​ទី​២​ ក្នុង​ Serie A ដោយ​មាន​ ៦៨​ពិន្ទុ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី