Fernandes ថា Ronaldo មានសមត្ថភាពខ្លាំងជាងគេក្នុងលោកនេះ
- 2020-07-16 10:56:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fernandes ថា Ronaldo មានសមត្ថភាពខ្លាំងជាងគេក្នុងលោកនេះ
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Manchester United កីឡាករ Bruno Fernandes បាននិយាយទៅកាន់ BT Sports កាលពីពេលថ្មីៗនេះថា គេមិនដែលឃើញកីឡាករណា ដែលមានសមត្ថភាពខ្លាំងជាងខ្សែប្រយុទ្ធ Cristiano Ronaldo នោះទេ។
Fernandes បាននិយាយថា៖" Ronaldo បានក្លាយជាកីឡាករ ដែលមានសមត្ថភាពលើសគេទាំងអស់ក្នុងពិភពលោក តាំងពីកីឡាកររូបនេះទើបចូលប្រលោកក្នុងវិស័យបាល់ទាត់បានជិត ១ឆ្នាំម្ល៉េះ។ "
ខ្សែបម្រើរូបនេះបានបន្តថា៖" ឥឡូវនេះគាត់ប្ដូររបៀបលេងបន្តិច ប៉ុន្តែគាត់នៅតែជាកីឡាករមួយ ដែលពិបាកទប់ទល់មែនទែន។ សម្រាប់ខ្ញុំ ខ្ញុំគិតថាតាំងពីប្រលោកក្នុងវិស័យនេះមក ខ្ញុំមិនដែលឃើញកីឡាករណា ដែលមានសមត្ថភាពខ្លាំងជាងគាត់ទៀតទេ៕ "