Casemiro៖ Real អាច​ចំណេញ​បន្តិច​ដែរ ដោយសារ Man City លេង​អត់​មាន​អ្នក​គាំទ្រ​របស់​គេ​

  • 2020-08-05 11:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រេស៊ីល​ Casemiro បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ក្លឹប Manchester City អាច​ផ្ដល់​ប្រយោជន៍​ដល់​ក្លឹប Real Madrid បន្តិច​ដែរ។

កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា៖ " លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ វា​ជា​ការ​ប្រកួត​មួយ​មាន​លក្ខណៈ​ផ្សេង។ ប្រកួត​រវាង​ Real Madrid និង​ Manchester City ជា​ប្រកួត​មួយ​ដ៏​តឹងតែង តែ​ Real យើង ប្រាកដ​ជា​រក​ឱកាស​ក្នុង​ការ​ឈ្នះ​ឲ្យ​បាន " ។

Casemiro បាន​បន្ត​ថា៖ " ពេល​ Man City លេង​ដោយ​គ្មាន​អ្នក​គាំទ្រ វា​អាច​ជួយ​យើង​បាន​បន្តិច​ដែរ។ យ៉ាងណាក៏ដោយ កីឡាករ​គេ​នៅ​ដដែល គ្រូ​គេ​នៅ​ដដែល អញ្ចឹង​ប្រកួត​នេះ​រាង​យ៉ាង​បន្តិច​ហើយ " ។

Manchester City នឹង​បើក​ទ្វារ​កីឡដ្ឋាន Etihad ស្វាគមន៍ Real Madrid នៅ​យប់​ថ្ងៃ​ទី៧ ខែ​សីហា នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី