Man Utd មានកីឡាករ ៣រូប ជាប់ជាបេក្ខភាពពានកីឡាករឆ្នើមវ័យក្មេងរបស់ PL
- 2020-08-07 11:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd មានកីឡាករ ៣រូប ជាប់ជាបេក្ខភាពពានកីឡាករឆ្នើមវ័យក្មេងរបស់ PL
ចន្លោះមិនឃើញ
ក្នុងល្ងាចម៉ោងនៅកម្ពុជា Premier League បានបញ្ចេញឈ្មោះកីឡាករ ៨រូប ដែលជាប់ជាបេក្ខភាពកីឡាករឆ្នើមវ័យក្មេងប្រចាំលីគក្នុងរដូវកាល២០១៩/២០។ ចំណោមកីឡាករទាំង ៨រូបនោះមានកីឡាករមកពី Manchester United ៣រូប Chelsea ២រូប និង ១រូបមកពី Liverpool, Aston Villa និង Sheffield United។
កីឡាករ Man Utd ទាំង ៣នោះមានដូចជា ខ្សែប្រយុទ្ធ Marson Greenwood (១៨ឆ្នាំ) ខ្សែប្រយុទ្ធបារាំង Anthony Martial (២៤ឆ្នាំ) និងខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford (២២ឆ្នាំ)។
ចំណែក ២រូបមកពី Chelsea វិញមានដូចជា ខ្សែបម្រើអាមេរិក Christian Pulisic (២១ឆ្នាំ) និងខ្សែបម្រើអង់គ្លេស Mason Mount (២១ឆ្នាំ)។
Liverpool វិញបានខ្សែការពារស្លាប Trent Alexander-Arnold (២១ឆ្នាំ) រីឯ Aston Villa បានប្រធានក្រុម Jack Grealish (២៤ឆ្នាំ) និង Sheffield United មាន អ្នកចាំទី Dean Henderson (២៣ឆ្នាំ)៕