ព្រឹកនេះ ក្រសួងប្រកាសរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៣នាក់ទៀត

  • 2020-08-10 01:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១០ សីហានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣នាក់ទៀត ហើយព្យាបាលជាសះស្បើយចំនួន២នាក់។

អ្នកឆ្លងជំងឺកូវីដចំនួន៣នាក់ គឺជាបុរសជនជាតិខ្មែរ ។ បុរសទាំង៣នាក់នះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគាត់ត្រូវបានបញ្ជូនឲ្យមកបន្ដធ្វើចត្តាឡីសកនៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវិរុសកូវីដ១៩។ បច្ចុប្បន្ននេះ. អ្នកជំងឺទាំង៣នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទន្ទឹមនឹងការប្រកាសរកឃើញថ្មី ក្រសួងក៏បានប្រកាសអំពីការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន២ ជាសះស្បើយផងដែរ។

ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥១នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២១៩នាក់ និងអ្នកកំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋសរុបចំនួន ៣២នាក់៕

សូមអានសេចក្ដីប្រកាសទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី