Vidal ​គំរាម​ Bayern ​ត្រូវ​ដឹង​យប់​នេះ​ប៉ះ​ក្រុម​ល្អ​បំផុត​នៅ​លើ​លោក ​មិន​មែន​ក្រុម​នៅ Bundesliga ​ទេ​

  • 2020-08-14 03:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្រុម FC Barcelona ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ​ហើយ ​សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ​។

​ការ​ប្រកួត​នេះ​នឹង​ស្វិតស្វាញ​ខ្លាំង​មិន​ខាន ត្បិត​អី Barcelona ​ក៏​កំពុង​ឡើង​ជើង​វិញ ​ហើយ Bayern ​ឯ​ណោះ​ក៏​ទើប​តែ​ទម្លាក់ Chelsea ​ក្នុង​លទ្ធផល ​៧-១ ដែរ ​មុន​ពេល​ឡើង​មក​ដល់​វគ្គ​នេះ​។ ​ក្រុម​ទាំង​សង​ខាង​សុទ្ធ​តែ​មាន​កីឡាករ​ល្អ​ៗ ​និង​ប្រយុទ្ធ​ខ្លាំង​ដូច​គ្នា។ នេះ ​អាច​បញ្ជាក់​បាន​ថា​ការ​ប្រកួត​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មិន​ខាន។

​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​ Arturo Vidal ​ដែល​ជា​អតីត​កីឡាករ Bayern Munich ​ដែរ​នោះ ​បាន​បោះ​សម្ដី​ដាក់​ក្រុម​ចាស់​ថា​៖ “យប់​នេះ​ជា​ប្រកួត​សំខាន់​បំផុត​ក្នុង​រដូវ​កាល​នេះ​។ ​Bayern Munich ​កំពុង​លេង​ល្អ ​ប៉ុន្តែ​យើង​ក៏​កំពុង​ធ្វើ​បាន​ដូច​គ្នា។ ​ប្រសិន​បើ​យើង​អាច​ធ្វើ​រឿង​ដែល​យើង​ត្រូវ​ធ្វើ​បាន ​យើង​នឹង​ឆ្លង​ផុត​វគ្គ​នេះ។ វា​នឹង​ក្លាយ​ជា​ប្រកួត​តឹងតែង​បំផុត។ ពួកគេ​កំពុង​មាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់ ​ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ដឹង​ដែរ​ថា ​ពួកគេ​មិន​មែន​លេង​ទល់​ក្រុម​នៅ Bundesliga ​នោះ​ទេ ពួកគេ​កំពុង​លេង​ទល់​ក្រុម Barcelona ​ជា​ក្រុម​ល្អ​បំផុត​នៅ​លើ​លោក​នេះ”៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី