ហេតុអ្វីបានជាស្ដ្រី ខ្លាចការរួមភេទ?

  • 2020-08-30 01:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​រួមភេទ ច្រើន​តែ​ត្រូវបាន​គេ​និយាយថា ជា​រឿង​សប្បាយ និង​ជា​សកម្មភាព​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​បំផុត​។ ដូច្នេះ​ជា​លទ្ធផល​នៃ​ការ​រួមភេទ ច្រើនតែ​ជា​ការឈាន​ដល់​ចំណុច​កំពូល និង​បង្កើតបាន​ជា​ភាព​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​មិត្ត​ប្រុស ឬ​ប្តី​ទៀត​។ យ៉ាងណាមិញ អ្វី​ដែល​គេ​ច្រើន​តែ​មិន​លើកយក​មក​និយាយ​នោះ គឺ​ការ​ពិត​មួយចំនួន​ដែល​ការ​រួមភេទ ឲ្យ​មនុស្ស​ស្រី​មួយ​ចំនួន​ភ័យខ្លាច​។​

រូបតំណាង៖ ប្រភពរូបភាព វិបសាយបរទេស

១. ​**បញ្ហា​រូបសម្បត្តិ​រាងកាយ​**

​ស្ត្រី​ជា​ច្រើន​តែងមាន​អារម្មណ៍​មិន​សូវ​ស្រួល​សោះ​អំពី​ទម្ងន់ រូបរាងកាយ ទំហំ​សុដន់ និង​រូបរាង​ពេល​គ្មាន​សម្លៀកបំពាក់​តែម្តង​។ អ្វី​ដែល​ជា​បញ្ហា​ចំពោះ​ការ​រួមភេទ​នោះ គឺ​ការ​បើកភ្លើង ឬ​ឲ្យដៃ​គូ​មើលឃើញ​រូបរាង គ្មាន​សម្លៀក​បំពាក់​របស់​នាង​តែម្តង​។

២. ឈឺចាប់​ខាង​ផ្លូវចិត្ត​

​ស្ត្រី​ច្រើន​តែ​ងាយ​រង​បញ្ហា​ផ្លូវ​ចិត្ត​ណាស់ សម្រាប់​ដៃគូ​រួមភេទ​របស់ខ្លួន​។ ស្ត្រី​ខ្លះ ព្យាយាម​ចៀសការ​រួមភេទ ដោយសារតែ​ពួកគេ​ខ្លាច​មាន​បញ្ហា​ផ្លូវចិត្ត និង​ត្រូវ​ការដោះស្រាយ​នឹង​បញ្ហា​បាត់បង់​ស្នេហា បើសិន​ជា​អ្វី​មិន​ដូច​បំណង​ចង់​បាន ចំពោះ​ស្នេហា​តែម្តង​។

៣. ផោម​ក្នុងពេល​រួមភេទ​

​មិន​ខ្វល់​ថា​អ្នក​ផោម ឬ​បញ្ចេញ​ខ្យល់​អ្វី​ទេ​ក្នុង​ពេល​រួមភេទ វា​ច្រើនតែ​ជា​រឿង​មួយ គួរ​ឲ្យ​ភ័យខ្លាច​ចំពោះ​មនុស្ស​ស្រី​ណាស់​។ ភាពភ័យខ្លាច​នេះ​ច្រើនតែ​កើតមាន លើ​មនុស្ស​ស្រី​ដែល​មាន​រោគសញ្ញា​របស់​ជំងឺ​រលាក​ពោះវៀន​ដូចជា ការ​ហើមពោះ ទល់​លាមក ឬ​រាករូស និង​ផោម​ច្រើន​តែ​ម្តង​។ មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ភ័យខ្លាច​នេះ គឺ​ត្រូវ​ញ៉ាំ​អាហារ​តិចៗ និង​ញ៉ាំ​តែ​បៃតង ឬ​តែ​ខ្ញី​រយៈពេល​ពីរ​បី​ម៉ោង​មុន​ពេល​រួមភេទ​។

៤. ការឆ្លង​ជំងឺ​កាមរោគ​

​រឿង​ដ៏​គួរឲ្យខ្លាច​មួយទៀត​សម្រាប់​ស្ត្រី​នៅ​លីវ គឺ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កាមរោគ​ឃើញ​វិជ្ជមាន​តែម្តង​។ ជំងឺ​កាមរោគ​មួយចំនួន ដូចជា ជំងឺប៉េស​អាច​ឆ្លង​បាន ទោះបីជា​ប្រើ​ស្រោមអនាម័យ​ហើយ​ក៏​ដោយ​។ រឿង​ដែល​សុវត្ថិភាព និង​មិន​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ តែ​អាច​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​ទៀត​នោះ គឺ​ត្រូវមាន​ស្នេហា​ស្មោះ​មួ​យ​និង​មួយ និង​សួរ​ប្រវត្តិ​ផ្លូវភេទ​របស់​ដៃគូ​ផង​។

៥. ការឈឺ​នៅ​ទ្វារមាស​

​នេះ​គឺជា​ជំងឺ​មួយ​ប្រភេទ ដែល​សាច់ដុំ​ក្នុង​ទ្វារមាស​មានការ​កន្ត្រាក់ ឬ​រឹង​ជាប់​ដោយ​ខ្លួនឯង​។ រឿង​នេះ​ច្រើនតែ​បង្កឡើង​ដោយ ការ​ថប់​អារម្មណ៍​ក្នុងពេល​ស៊ក​បញ្ចូល​លិង្គ​ក្នុង​ទ្វារមាស​តែម្តង​។

៦. ខ្លាច​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ ​ ការភ័យខ្លាច​មួយ​នេះ ច្រើន​តែ​កើតមាន​លើ​ស្ត្រី​មួយចំនួន ដែល​ធ្លាប់​ឆ្លង​ការ​កាត់​រំលូតកូន ឬ​ធ្លាប់មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​តែម្តង​។ រៀប​មួយ​ដើម្បី​លុបបំបាត់​ការភ័យខ្លាច​នេះ​បាន គឺ​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​ជានិច្ច​ក្នុង​ពេល​រួមភេទ និង​សិក្សា​ពី​របៀប​នៃ​ការប្រើប្រាស់​វា​ឲ្យបាន​ត្រឹមត្រូវ​។

៧. រួមភេទ​ទាំង​ថប់​អារម្មណ៍​ ​ ការ​ថប់​អារម្មណ៍​នេះ​មិន​ត្រឹមតែ​កើតមាន​លើ​មនុស្ស​ប្រុស​ទេ តែ​មនុស្ស​ស្រី​ក៏​ជួប​បញ្ហា​នេះដែរ​។ ការបារម្ភ​ថា អ្នក​នឹង​មិន​អាចធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ពេល​រួមភេទ ឬ​មិន​អាច​ផ្តល់​ការសប្បាយ​ដល់​ដៃគូ​នោះ គឺ​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​អ្នក​បាន​។ មធ្យោបាយ​តែ​មួយ ដើម្បី​ចៀសផុត​ការ​ថប់​អារម្មណ៍​នេះ គឺ​ត្រូវ​និយាយ​ជាមួយ​ដៃគូ និង​អំពី​អ្វី​ដែល​អ្នក​ទាំង​ពីរ​ចង់បាន​៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ វិចិត្រ