Lampard ប្រាប់​ត្រង់​ៗ​ថា​នឹង​ទិញ​អ្នក​ចាំ​ទី​ថ្មី​ចូល ខណៈ​អ្នក​ចាំ​ទី​ ១០០លាន​ Kepa ធ្លាក់​ទឹក​ដៃ

  • 2020-09-24 15:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្គោល​ក្លឹប Chelsea លោក Frank Lampard បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខាង​ក្លឹប​មាន​គម្រោង​ទិញ​អ្នក​ចាំ​ទី​សេណេហ្គាល់ Edouard Mendy ពី​ក្លឹប​បារាំង Rennes ស្រប​ពេល​ដែល​ទម្រង់​លេង​របស់​អ្នក​ចាំ​ទី​អាវ​លេខ ១​របស់​ខ្លួន Kepa Arrizabalaga កំពុង​ធ្លាក់​ចុះ​។

លោក​បាន​និយាយ​ថា៖ " Mendy នឹង​ធ្វើ​តេស្ត​សុខភាព​ ដូច​អ្វី​ដែល​យើង​បាន​និយាយ​គ្នា។ យើង​ទិញ Mendy មក​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​តំណែង​អ្នក​ចាំ​ទី។ វា​ជា​អ្វី​ដែល Kepa ចង់​បង្កើន​សមត្ថភាព " ។

លោក Lampard បាន​ផ្លាស់​ប្ដូរ​អ្នក​ចាំ​ទី​ដៃ​ទី១ ពី Arrizabalaga ទៅ​ឲ្យ​អ្នក​ចាំ​ទី​អាហ្សង់ទីន Willy Cabellero។

Kepa ត្រូវ​បាន​គេ​រិះ​គន់​ទម្រង់​លេង ខណៈ​ការ​ស៊ុត​ចូល​ ២គ្រាប់​របស់ Liverpool កាល​ពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​យល់​ថា ជា​កំហុស​របស់​អ្នក​ចាំ​ទី​តម្លៃ​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី