បង្ការនាំមេរោគចូលផ្ទះគួរប្រកាន់ភ្ជាប់ទម្លាប់រស់នៅថ្មីនេះដើម្បីសុវត្ថិភាពគ្រួសារ

  • 2020-10-27 10:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយការរីករាលដាលនៃជំងឺឆ្លងផ្សេងៗហាក់ដូចជាស្ងប់ស្ងាត់នៅកម្ពុជា មកទល់បច្ចុប្បន្ននេះប្រជាជនខ្មែរភាគច្រើនបានចាប់ផ្តើមភ្លេចរឿងការពារខ្លួនអស់រលីង។

ដោយមើលឃើញពីទំនោរធ្វេសប្រហែស ស្របនឹងតម្រូវការចេញក្រៅដើម្បីជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាលកម្ពុជាបានប្រឹងអំពាវនាវឲ្យបងប្អូនបន្តការពារខ្លួនឲ្យខ្ជាប់ខ្ជួនពេលចេញក្រៅ ដោយដាច់ខាតមិនត្រូវចោលទម្លាប់រស់នៅថ្មីចាំបាច់ដើម្បីធានាបាននូវសុវត្ថិភាពពីមេរោគឆ្លងផ្សេងដូចជា ការឧស្សាហ៍ពាក់ម៉ាសពេលចេញក្រៅ និងលាងសម្អាតដៃញឹកញាប់គួរមានទឹកបាញ់សម្លាប់មេរោគ ឬ ជែលលាងដៃជាប់ខ្លួនជាប្រចាំតាមខ្លួន។

ដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ អ្នកគួរសម្អាតកន្លែងដែលងាយមានមេរោគកាន់ជាប់ឲ្យបានញឹកញាប់ ដូចជា ឥដ្ឋការ៉ូ សម្ភារតុកៅអី និងកញ្ចក់ ដោយអ្នកអាចជ្រើសរើសយកទឹកសម្អាតកម្ចាត់មេរោគម៉ាក Promax

ទឹកកម្ចាត់មេរោគម៉ាក Promax អាចធ្វើឲ្យផ្ទៃ ដែលបានដុសជូត មានសភាព សភ្លឺថ្លា និងអាចកម្ចាត់បាក់តេរី រួមទាំងមេរោគផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពឆាប់រហ័ស។ មិនត្រឹមតែអាចប្រើប្រាស់បានក្នុងផ្ទះប៉ុណ្ណោះទេ ដៃគូកម្ចាត់មេរោគ និងបាក់តេរីទាំង ២ប្រភេទនេះ អាចប្រើប្រាស់នៅការិយាល័យ ហាងលក់ទំនិញ និងកន្លែងផ្សេងៗបានទៀត។

ទឹកកម្ចាត់មេរោគម៉ាក Promax មានការទទួលស្គាល់ និងការគាំទ្រពីក្រសួងសុខាភិបាល (MOH) និងអង្គការសុខភាពពិភពលោក (WHO) ហើយត្រូវបានប្រើប្រាស់ ដើម្បីបំផ្លាញមេរោគនៅនឹងទីកន្លែងដែលមានករណីឆ្លង នៅពេលមានការផ្ទុះឡើងនូវមេរោគថ្មីដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ជាដើម៕

សុភារម្យ