ជម្រះមន្ទិលរឿង «កាលកំណត់បរិច្ឆេទ» នៅលើដបទឹកដោះគោសុទ្ធ ដែលភាគច្រើនតែងយល់ច្រលំ

  • 2020-10-30 02:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកដោះគោសុទ្ធ ជាអាហារចម្បងមួយប្រភេទដែលត្រូវតែមានការទុកដាក់យ៉ាងប្រយ័ត្ននិងត្រឹមត្រូវបំផុត ហើយនៅលើដបនីមួយៗតែងតែមានកាលបរិច្ឆេទនៅលើនោះ ប៉ុន្ដែអតិថិជនខ្លះនៅតែច្រលំក្នុងការបរិភោគនិងទុកដាក់។

ពួកយើងនឹងលើកឡើងនូវ២ចំណុចមកនិយាយ ទាក់ទងនឹង អក្សរនៅលើដប និងការប្រើប្រាស់អោយបានត្រឹមត្រូវទៅតាមការបញ្ជាក់របស់កាលបរិច្ឆេទនោះ។

អក្សរនៅលើដប៖

  • ល្អនៅមុនថ្ងៃ-ខែ-ឆ្នាំនេះ (Best Before ឬ Best by)៖

ពាក្យនេះមានន័យថាទឹកដោះគោនេះល្អបំផុតបើផឹកត្រឹមថ្ងៃនេះ តែមិនមានន័យថាផុតថ្ងៃផឹកមិនបាននោះទេតែវានិងអាចបាត់បង់រសជាតិ ពណ៌ឬក្លិន។

  • ផុតកំណត់ថ្ងៃខែឆ្នាំនេះ (Expired Date)៖

បើនិយាយជាសាមញ្ញគឺ “ហួសដឺឡេ” ដែលមានន័យថាបើដល់ថ្ងៃនិងហើយគឺមានន័យថាយើងមិនអាចផឹកទឹកដោះគោនេះបានទៀតទេ ព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់សុខភាព។

ចំពោះការប្រើប្រាស់៖ ជាទូទៅទឹកដោះគោសុទ្ធ អាចទុកបានរហូតដល់រយៈពេល ១៤ ថ្ងៃ រាប់តាំងពីថ្ងៃផលិត បើសិនជាអាចនៅក្នុងសីតុណ្ហភាព ២ ទៅ ៤ អង្សារហូត ដោយមិនប៉ះពាល់ពន្លឺថ្ងៃ រឺសីតុណ្ហភាពពីខាងក្រៅ។

ទឹកដោះគោសុទ្ធពិតប្រាកដ ក្រោយពីបើកគម្របហើយ នឹងត្រូវបានណែនាំអោយប្រើប្រាស់អោយអស់ក្នុងអំឡុងពេល ៧២ម៉ោង រឺ ៣ថ្ងៃ។ លើសពីនេះ ទឹកដោះគោអាចឈានទៅមានក្លិនជូរ រឺដូរពណ៌ទៀតផង។

  • ការទុកដាក់របស់អ្នកសំខាន់ណាស់ សំរាប់រក្សាគុណភាពដើមរបស់ទឹកដោះគោសុទ្ធ។

  • សូមដាក់ទឹកដោះគោសុទ្ធរបស់អ្នកចូលទៅក្នុងទូទឹកកកភ្លាមពេលទៅដល់ផ្ទះ។

  • សូមព្យាយាមកុំដាក់ទឹកដោះគោចោលនៅខាងក្រៅលើសពីមួយម៉ោង។

  • អ្នកគួរដាក់ទឹកដោះគោរបស់អ្នកនៅកន្លែងត្រជាក់បំផុតនៅផ្នែកខាងក្រោមនៃទូទឹកកក ដោយជៀសវាងការដាក់នៅដៃទូ ដោយសារការបើក បិទទ្វារទូរទឹកកកក៏នឹងធ្វើអោយទឹកដោះគោលែងត្រជាក់គ្រប់គ្រាន់បានដែរ។

ខាងក្រោមនេះ ជាគន្លឹះរក្សាគុណភាពទឹកដោះគោស្រស់ឲ្យបានយូរ៖

អត្ថបទពេញនិយម
អត្ថបទថ្មី