ក្រុម Ronaldo វាយ​បក​ស៊ី​ក្រុម Modric ជក់​ចិត្ត​លទ្ធផល​ ៣-២

  • 2020-11-18 01:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់​ក្លឹប​ Manchester City កីឡាករ Ruben Dias អាច​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ​ព័រទុយហ្គាល់ យក​ឈ្នះ​ក្រូអាត ៣-២ ក្នុង​ពាន​រង្វាន់ Nations League។

ក្នុង​ការ​ប្រកួត​នេះ Cristiano Ronaldo ត្រូវ​ប្រឈម​មុខ​ជាមួយ​ Luka Modricអតីត​មិត្ត​រួម​ក្រុម​នៅ Real Madrid។ Mateo Kovasic ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​ក្រូអាត​នាទី​២៩ ប៉ុន្តែ​នាទី​៥១ Marko Rog ដែល​ជា​មិត្តរួម​ក្រុម​ត្រូវ​បណ្ដេញ​ចេញ​​ពី​ទីលាន ក្រោយ​បាន​កាត​​លឿង​២។

ជា​ឱកាស​ល្អ​ព័រទុយហ្គាល់​វាយ​បក​រក​បាន​២​គ្រាប់​ជាប់​គ្នា​សម្រេច​ទី​ដោយ​កីឡាករ Ruben Dias និង Joao Felix។ Mateo Kovasic រក​បាន​គ្រាប់​ទី​ពីរ​ក្នុង​ការ​ប្រកួត​ជួយ​ក្រូអាត​តាម​ស្មើ ២-២។ ប៉ុន្តែ​នាទី​៩០​បូក​ទៅ​ហើយ Ruben Dias បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ដែរ​នាំ​ព័រទុយហ្គាល់​​ឈ្នះ ៣-២ តែ​ម្ដង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម