អ្នកឆ្លងកូវីដក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ទាំង ៦នាក់ព្រឹកនេះ រស់នៅខណ្ឌទាំង ៥ នេះ!

  • 2020-12-05 05:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកនេះ ក្រសួងសុខាភិបាល បានប្រកាសពីអ្នកវិជ្ជមានកូវីដចំនួន១០នាក់ ដែលក្នុងនោះ មាន ៦នាក់ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និង៤នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។ អ្នកឆ្លងក្នុងសហគមន៍ទាំង ៦នាក់ រស់នៅខណ្ឌចំនួន ៥ ដូចខាងក្រោម៖

  • ទី១៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Muy Sopheavy អាយុ ២២ឆ្នាំ មានអាស័យដ្ឋាន នៅផ្ទះជួល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

  • ទី២៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Yeak Chantha អាយុ ២៨ឆ្នាំ មានអាស័យដ្ឋាន នៅផ្ទះលេខ ២៣៦ ផ្លូវ ៦៣៨ ភូមិ ម៉ាក់ក្លឿង សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

  • ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ Cheak Chanrath អាយុ ២០ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅ សង្កាត់ត្រឡោកបែក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

  • ទី៤៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Pho Dolla អាយុ ២៤ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

  • ទី៥៖ បុរសជនជាតិខ្មែរ ឈ្មោះ Khan Veha អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅស្តុប Nokia ខណ្ឌសែនសុខ រាជធានីភ្នំពេញ

  • ទី៦៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ Khouch Davin អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅផ្ទះលេខ អឺ៥៣ ភុមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ

គួរបញ្ជាក់ដែរថា អ្នកទាំង ៦នាក់នេះ សុទ្ធតែជាបុគ្គលិក ហាងលក់សម្លៀកបំពាក់ និងស្បែកជើង Pedro ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយនឹង អ្នកជំងឺវិជ្ជមានកូវីដ១៩ ដែលមានឈ្មោះ ឡាយ សេងលីន ៕

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល

អត្ថបទ ៖ Art

អត្ថបទពេញនិយម