សញ្ញា​គ្រោះថ្នាក់​ទាំង ១៣ ដែល​បញ្ជាក់​ថា​រាងកាយ​របស់​អ្នក​មាន​ជាតិ​ស្ករ​ខ្ពស់

  • 2020-12-30 09:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូម​ប្រយ័ត្ន​ឲ្យ​មែនទែន ប្រសិនបើ​សង្កេត​ឃើញ​ថា​ខ្លួនឯង​មាន​រោគសញ្ញា ១៣ យ៉ាង​នេះ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ ព្រោះ​អ្នក​អាច​ប្រឈម​មុខ​នឹង​ជំងឺ​លើស​ឈាម ដោយសារ​មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​រាងកាយ៖

១.ការ​ស្រេក​ទឹក​ហួស​ប្រមាណ៖ នៅ​ពេល​ដែល​អ្នក​បាត់បង់​វត្ថុរាវ​ច្រើន​ក្នុង​រាងកាយ នោះ​អ្នក​នឹង​ព្យាយាម​បំពេញ​វា​ឡើង​វិញ​ដែល​នឹង​នាំ​ឲ្យ​អ្នក​ស្រេក​ផឹក​ទឹក​មិន​ឈប់។

រូបតំណាង

២.នោម​ញឹកញាប់៖ ប្រសិនបើ​អ្នក​បត់​ជើង​តូច​ច្រើនដង សូម្បី​តែ​ពេល​យប់​ក៏​ក្រោក​ពី​ដំណេក​ច្រើន​សារ នោះ​ជា​សញ្ញា​ពរមាន​មួយ​ដែរ។

៣.ការ​ឃ្លាន​កើន​ឡើង៖ នេះ​ក៏​ជា​សញ្ញា​មួយ​ដែរដូចនេះ​ ត្រូវប្រយ័ត្ន​។

៤.មាត់​ស្ងួត៖ អ្នក​អាច​ជួប​ប្រទះ​ការ​ខ្វះ​សំណើម​នៅ​ក្នុង​មាត់ ដែល​អាច​មាន​ទាំង​គ្រោះ​ថ្នាក់​ខ្លាំង។

៥.អស់កម្លាំង៖ អ្នក​នឹង​មាន​អារម្មណ៍​ថា​រាងកាយ​ទាំង​មូល​គ្មាន​កម្លាំងកំហែង​អ្វី​បន្តិច​សោះ។

៦.បញ្ហា​ចក្ខុវិស័យ៖ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ក៏​ប៉ះពាល់​ដល់​ភ្នែក​ផង​ដែរ។

៧.ស្រក​ទម្ងន់៖ នៅ​ពេល​អាំងស៊ុយលីន​មិន​អាច​ទទួល​បាន​គ្លុយកូស​គ្រប់គ្រាន់​ទៅ​ក្នុង​កោសិកា នោះ​រាងកាយ​មាន​ប្រតិកម្ម និង​ចាប់ផ្ដើម​ប្រើប្រាស់​ប្រូតេអ៊ីន​ពី​សាច់ដុំ ដែល​ធ្វើឲ្យ​អ្នក​ស្រក​គីឡូ​ស្រឺតៗ។

រូបតំណាង

៨.ស្ពឹក​ស្រពន់៖ នេះ​គឺជា​លទ្ធផល​នៃ​សរសៃប្រសាទ​ខូចខាត ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម។

៩.ឆ្លង​មេរោគ​ផ្សេង​ៗ៖ រាប់​តាំង​ពី​ពពួក​ផ្សិត និង​បាក់តេរី​នឹង​រីក​ដុះ​ដាល ឬ​ឆ្លង​មេរោគ​ដទៃ​ទៅ​ចូល​ក្នុង​រាងកាយ។

១០.មាន​របួស​មិន​ងាយ​ជា៖ នេះ​ជាសញ្ញា​ទូទៅ​នៃ​ជំងឺ​ទឹក​នោមផ្អែម ដែលលទ្ធផលបណ្ដាល​មកពី​ខូច​សរសៃឈាម។

១១.ភាព​មិន​ប្រក្រតី​នៃ​ផ្លូវ​ភេទ៖ ជំងឺ​ទឹកនោម​ផ្អែម​ក៏​ធ្វើឲ្យ​ខូច​សរសៃឈាម និង​សរសៃ​ប្រសាទ​នៅ​ក្នុង​សរីរាង្គ​នៃ​ផ្លូវ​ភេទ​ដែរ។

១២.ឈឺក្បាល៖ នេះ​អាច​ត្រូវ​បាន​អភិវឌ្ឍ​ដោយសារ​តែ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កើន​ឡើង។

១៣.ការ​ផ្លាស់ប្ដូរ​ស្បែក៖ អ្នក​នឹង​សម្គាល់​ឃើញ​ថា​ស្បែក​ខ្មៅ​ងងឹត​នៅ​លើ​កញ្ចឹងក ក្រលៀន និង​ក្លៀក៕

ចុចអាន៖ពេល​ក្រពះ​ទទេ​មិន​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​ចូល​ទៅ​ទេ ព្រោះ​នាំ​ឲ្យ​កើត​ជំងឺ​ឈឺ​ក្រពះ

ប្រែសម្រួល៖ រ៉ាវី

បិទ