ប៉ះ​គ្នា​លើក​ទី១​ រ៉ាដេត​ ដេរ​អស់​៧ថ្នេរ​ ចុះ​លើក​ទី២​នេះ​កក្រើក​យ៉ាងណា​ទៅ​

  • 2021-01-14 02:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​សាច់​ស​ខ្ចី​ សែន​ រ៉ាដេត​ នឹង​ត្រូវ​សងសឹក​គ្នា​ជា​ថ្មី​ហើយ​ជា​មួយ​ជើង​ខ្លាំង​ទម្ងន់​៥១​ ខាំ​ ខ្លានាង​ ខណៈ​ការ​ប៉ះ​គ្នា​លើក​ទី១​ មាន​អ្នក​បែក​រហូត​ដល់​៧ថ្នេរ​ឯណោះ។​

របួស រ៉ាដេត ពេលប៉ះ ខ្លានាង

​សែន​ រ៉ាដេត​ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ រូប​គេ​ត្រៀម​ខ្លួន​បាន​៣សប្ដាហ៍​ដើម្បី​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ ខាំ​ ខ្លានាង។​ ការ​ប៉ះ​គ្នា​ជា​មួយ​ ខ្លានាង​ លើក​ទី១​ រូប​គេ​ឃើញ​ថា​ខ្លួន​ឯង​ធ្វើ​មិន​សូវ​បាន​ល្អនោះ​ឡើយ​ ដោយ​វ៉ៃ​ចេញ​គាំងៗ​ណា​មួយ​ខាន​ប្រកួត​យូរ​ផង។​

យ៉ាងណា​សម្រាប់​ការ​ប៉ះ​គ្នា​ជា​ថ្មី​នេះ​ រ៉ាដេត​ ប្ដេជ្ញា​ខំប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​លើក​ទី១​ ដើម្បី​ដណ្ដើម​ជ័យជម្នះ​លើ​ជើង​ខ្លាំង​ ខាំ​ ខ្លានាង។​ ប្អូន​ប្រុស​របស់​ សែន​ រ៉ាឌី​ រូប​នេះ​ក៏​បាន​សរសើរ​ដៃគូ​ផង​ដែរ​ថា​ ខ្លានាង​ ជា​កីឡាករ​ល្អ​ និង​រហ័ស​មួយ​រូប។​

រ៉ាដេត ស្មើពិន្ទុ ខ្លានាង

រំលឹក​ដែរ​ថា​ សែន​ រ៉ាដេត​ និង​ ខាំ​ ខ្លានាង​ ធ្លាប់​ប៉ះ​គ្នា​១ដង​ហើយ​នៅ​សង្វៀន​ PNN​ នៅ​ពេល​នោះ​លទ្ធផល​បាន​ត្រឹម​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ។ ​ថ្ងៃ​អាទិត្យ​ ទី១៧​ មករា​ ឆ្នាំ​២០២១​ នេះ​ពួកគេ​នឹង​ត្រូវ​ប្រកួត​សងសឹក​គ្នា​ជា​ថ្មី​ទៀត​នៅ​លើ​សង្វៀន​ PNN​ ដដែល៕​

អត្ថបទ៖ នួន ស៊ីណា​

បិទ