ចប់ហើយ Galaxy Note ក្នុងឆ្នាំនេះ

  • 2021-01-22 03:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី Galaxy S21 Ultra មានមុខងារប៊ិក S Pen ប្រកាសចេញ Samsung បញ្ជាក់បន្ថែមថា ប៊ិចនេះនឹងបើកឱ្យជាមួយស្មាតហ្វូនដទៃទៀតអាចប្រើប្រាស់បានផងដែរនាពេលអនាគត ហើយ Samsung ក៏បានបញ្ជាក់ថា Galaxy Note នឹងមិនទាន់ទៅណាឆ្ងាយនោះទេគឺនៅបន្តការអភិវឌ្ឍន៍លើជំនាន់ថ្មីនៅឡើយ។

យ៉ាងណាក្ដីបើតាមការឲ្យតម្រុយពីអ្នកបញ្ចេញដំណឹងបែកធ្លាយ Ice Universe បានបង្ហាញការសោកស្ដាយចំពោះ Galaxy Note នៅលើគណនី Twitter របស់ខ្លួន ដែលជាការឲ្យសញ្ញាថា​ត្រកូល Galaxy Note ជំនាន់ថ្មីនឹងមិនអាចឃើញពន្លឺថ្ងៃនោះទេ គឺចប់ត្រឹម​ត្រកូល Galaxy Note 20 ដែលចេញកាលពីឆ្នាំមុន។

ចំណែកឯលោក Ross Young អ្នកជំនាញនៅក្នុងឧស្សាហកម្មផលិតអេក្រង់វិញ បានបញ្ជាក់ពីរឿងខាងលើថាឆ្នាំនេះនឹងមិនមាន Galaxy Note 21 នោះទេ ហើយយើងអាចនឹងឃើញវត្តមាន Note 20 FE ជំនួសវិញ។ វាអាចជាហេតុផលដែលនឹងធ្វើឱ្យការលក់ Galaxy S21 មានច្រើនលើសពីត្រកូល Galaxy S10៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កុសល