ជប៉ុន ថាព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​តូក្យូ មិនអាចធ្វើឡើងបានទេ

  • 2021-01-22 03:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋាភិបាល​ជប៉ុន ​បាន​បើក​ការ​ប្រជុំ​សម្ងាត់​មួយ​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ជជែក​ពី​ការ​សម្រេច​ចិត្ត​រំសាយ​ចោល​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​ប្រទេស​របស់​ខ្លួន​ចោល​តែ​ម្ដង។

​កាល​ពី​ឆ្នាំ​មុន ​ជប៉ុន​បាន​ប្រកាស​លើក​ការ​ប្រកួត​កីឡា​អូឡាំពិក​នេះ​មក​ឆ្នាំ​២០២១​វិញ ​ដោយសារ​មេរោគ​កូវីដ​១៩​ផ្ទុះ​ខ្លាំង។ ​១​ឆ្នាំ​មក​នេះ ​កូវីដ​១៩ ​មិន​បាន​ធូរ​ស្បើយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​បាន​បម្លែង​ខ្លួន​ទៅ​ជា​ប្រភេទ​ថ្មី​ជា​ច្រើន​ដែល​អាច​ឆ្លង​លឿន​ជាង​មេរោគ​ដំបូង​ទៅ​ទៀត។ ដោយ​នៅ​ជប៉ុន ក៏​បាន​រក​ឃើញ​ប្រភេទ​ថ្មី​ខុស​ពី​នៅ​អង់គ្លេស ​និង​តំបន់​អាហ្វ្រិក​ផង​ដែរ។

​កត្ដា​មិន​ធូរ​ស្បើយ​នេះ​ហើយ ទើប​បាន​ជា​ជប៉ុន​សម្រេច​ចិត្ត​ថា​ការ​ប្រកួត​កីឡា​អូឡាំពិក ​មិន​អាច​បន្ដ​បាន​ឡើយ។ ​វិធី​សាស្ត្រ​ដែល​ល្អ​បំផុត​នោះ​គឺ​រំសាយ​ការ​ប្រកួត​នេះ​ចោល​តែ​ម្ដង ដើម្បី​ចូល​រួម​ទប់​ស្កាត់​មេរោគ​កូវីដ​១៩ ​ខ្លាច​ក្រែង​បើក​ការ​ប្រកួត​ទៅ​បែរ​ជា​ក្លាយ​ជា​កន្លែង​ចម្លង​មេរោគ​ទៅ​វិញ។

ទន្ទឹម​គ្នា​នេះ​ដែរ IOC ​បាន​បញ្ជាក់​ពួកគេ​មិន​ចង់​រំសាយ​ការ​ប្រកួត​នេះ​ចោល​នោះ​ទេ។ ដោយ​សង្ឃឹម​ថា​ជប៉ុន​នឹង​ពិចារណា​ម្ដង​ទៀត ដើម្បី​បើក​ការ​ប្រកួត​ឱ្យ​បាន​នា​ពេល​ខាង​មុខ ជាមួយ​ជម្រើស​ជា​ច្រើន​ដែល​អាច​ទៅ​រួច៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ