សេន​ ប៊ុនថេន​ ​អ្នក​មិន​អស់​ចិត្ត​រឿង​ បឺត​ សង្ឃឹម​ ឈ្នះ​អាច​មើល​វីដេអូ​ឡើង​វិញ​

  • 2021-01-25 02:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេន​ ប៊ុនថេន​ ដែល​ជាគ្រូម្នាក់​របស់​ បឺត​ សង្ឃឹម​ ថា​សម្រាប់​អ្នក​ដែល​មិន​អស់​ចិត្ត​ទៅ​ហ្នឹង​លទ្ធផល​សិស្ស​របស់​ខ្លួន​ឈ្នះ​ ប៊ុន​ សុធា​ កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ អាច​មើល​វីដេអូ​ប្រកួត​ឡើង​វិញ​បាន។​

សេន ប៊ុនថេន និង​ បឺត​ សង្ឃឹម (រូបភាពផ្ដល់ជូន)

លោក​ សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ «អា​នេះ​តាម​ការ​យល់​ឃើញ​រៀង​ខ្លួន​ គេ​ថា​របស់​គេ​ឈ្នះ​ជា​រឿង​របស់​គេ​ ប៉ុន្តែ​បើ​តាម​ខ្ញុំ​មើល​ឃើញ​គឺ​របស់​ខ្ញុំ​ឈ្នះ​ហើយ​ព្រោះ​វ៉ៃ​បាន​ពេញ​ៗ​ល្អ​ណាស់»។​ អតីត​ជើង​ខ្លាំង​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ដើរ​ចូល​របស់​ ប៊ុន​ សុធា​ ធ្វើ​អ្វី​មិន​កើត​ឡើយ​ គឺ​ចូល​ឲ្យ​គេ​វ៉ៃ​ប៉ុណ្ណោះ​ ខណៈ​ពេល​ចាប់​ក៏​ បឺត​ សង្ឃឹម​ ទល់​ជាប់​ផង​ដែរ។​

​គ្រូ​របស់​ក្លឹប​ប៉ែនកាក់​រូប​នេះ​ បញ្ជាក់​ទៀត​ថា​តាម​ការ​មើល​ឃើញ​ ប៊ុន​ សុធា​ ឈ្នះ​ទឹក​៤ ​មួយ​ទឹក​ប៉ុណ្ណោះ​ និង​បាន​តែ​ដើរ​ចូល​នោះ​ទេ​ ពោល​ចូល​មក​ត្រូវ​រហូត។​ យ៉ាងណា​ សេន​ ប៊ុនថេន​ បន្ថែម​ទៀតថា​អ្នក​ដែល​មិន​អស់​ចិត្ត​អាច​មើល​វីដេអូ​ប្រកួត​ឡើង​វិញ។​

ទិដ្ឋភាព​ជួបជុំ​ (រូបភាពហ្វេសបុកភរិយា សេន ប៊ុនថេន)

រំលឹក​ដែរ​ថា​ កីឡាករ​ បឺត​ សង្ឃឹម​ ឈ្នះ​កីឡាករ​ ប៊ុន​ សុធា​ ដោយ​ពិន្ទុ​ ៣-២​ ទទួល​បាន​ខ្សែក្រវាត់​ទម្ងន់​៥៧​គីឡូក្រាម​ អម​និង​ទឹក​ប្រាក់​ ៦០០០​ដុល្លារ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​មករា​ ឆ្នាំ​២០២១។​ បន្ទាប់​ពី​ប្រកួត​ចប់​ក៏​មាន​ការ​បញ្ចេញ​យោបល់​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​ផង​ដែរ​ថា​ការ​ឈ្នះ​នេះ​មិន​សម ខណៈ​អ្នក​ខ្លះ​យល់​ស្រប​ទៅ​វិញ​ ប៉ុន្តែ​យ៉ាង​ណា​សូម្បី​កីឡាករ​ក៏​មាន​ការ​បង្ហោះ​សារ​មិន​ពេញ​ចិត្ត​អំពី​រឿង​នេះ​ដែរ៕​

វីដេអូ​ប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី