ទស្សនា​វីដេអូ Lukaku ជល់​ក្បាល​ជាមួយ Zlatan ដល់​ថ្នាក់​ជេរ​ម្ដាយ​គ្នា

  • 2021-01-27 02:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic និង Romelu Lukaku បាន​ប៉ះ​ទង្គិច​គ្នា​ អំឡុង​ពេល​ការ​ប្រកួត Milan Derby ក្នុង​ពាន​រង្វាន់ Coppa Italia វគ្គ​៨​ក្រុម​ចុងក្រោយ​​កាល​ពី​យប់​មិញ ដោយ​ Inter ឈ្នះ​លើ AC Milan ២-១។

អតីត​មិត្ត​រួម​​ក្រុម​ក្នុង Manchester United បាន​ឈ្លោះ​ប្រកែក​គ្នា​នៅ​ចុង​ម៉ោង​​វគ្គ​ទី​មួយ​ក្នុង​កីឡដ្ឋាន San Siro។ Zlatan និង Lukaku បាន​ជល់​ក្បាល​គ្នា​និង​ប៉ះ​ពាក្យ​សំដី​អសុ​រស​ទៅវិញទៅមក ក្នុង​ហេតុការណ៍​នោះ​អាជ្ញាកណ្ដាល​បាន​ឲ្យ​កាត​លឿង​ទៅ​អ្នក​ទាំង​ពីរ​ម្នាក់​មួយ។

​​​ក្នុង​ព្រឹត្តិការណ៍​នេះ Zlatan បាន​ជេរ Lukaku ថា​ជា​សត្វ​លា។ ប៉ុន្តែ​ Lukaku ស្រែក​ថា Zlatan ពាន​ជេរ​ប្រមាថ​ដល់​ម្ដាយ​របស់​គេ។ កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​ជេរ​តប​ទៅ​កីឡាករ​វ័យ​៣៩​ឆ្នាំ​វិញ​ថា “f*** you and your wife, you little b****” ឯង​ហ៊ាន​និយាយ​ពី​ម្ដាយ​របស់​យើង​ផង​ហាស។

ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទី​ពីរ Zlatan ទទួល​បាន​កាត​កាត​លឿង​ទី​ពីរ​នាទី​៥៨ ខណៈ Lukaku រក​បាន​មួយ​គ្រាប់ ជួយ​ក្រុម​ឈ្នះ ២-១ អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
បិទ