Mourinho៖ ការ​បណ្ដេញ Lampard ជា​ភាព​ឃោរឃៅ​នៃ​បាល់ទាត់​សម័យ​ទំនើប

  • 2021-01-27 11:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ដែល​ Chelsea បញ្ចប់​ការងារ​របស់​លោក Frank Lampard ជា​តឹកតាង​មួយ​នៃ​ភាព​ឃោរឃៅ​របស់​បាល់ទាត់​សម័យ​ទំនើប។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​តែងតែ​ខក​ចិត្ត​នៅ​ពេល​ដែល​ឃើញ​មិត្ត​រួម​ការងារ​បាត់បង់​ការងារ។ Lampard លើស​ពី​មិត្ត​រួម​ការងារ​ទៅ​ទៀត​សម្រាប់​ខ្ញុំ គេ​ជា​មនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​ការងារ​របស់​ខ្ញុំ។ ខ្ញុំ​សោកស្ដាយ​ណាស់ នៅ​ពេល​ឮ​ដំណឹង​នេះ " ។

លោក​បាន​បន្ត​ថា៖ " នេះ​ហើយ​ជា​ភាព​ឃោរឃៅ​នៃ​ពិភព​បាល់ទាត់​ ពិសេស​បាល់ទាត់​សម័យ​ទំនើប " ។

សូម​ជម្រាប​ផង​ដែរ​ថា Lampard និង Mourinho ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​នាម​ជា​សិស្ស​ និង​គ្រូ កាល​ពី​ទសវត្ស​ឆ្នាំ២០០០ ដោយ​កាល​នោះ​ពួក​គេ​បាន​លើក​ពាន Premier League ៣ដង​ជាមួយ​គ្នា៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

បិទ