​ក្នុង​ភ្នែក​ ម៉ៅ ពិសិទ្ធ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ល្អ​ជាង​គេ​នៅ​កម្ពុជា​​បច្ចុប្បន្ន

  • 2021-02-17 07:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ស្លាប​របស់​កម្ពុជា និង​ភ្នំពេញ​ក្រោន ម៉ៅ ពិសិទ្ធ មើល​​​​ឃើញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ល្អ​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ កែវ សុខផេង ។

​យុវជន​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បាន​រៀបរាប់​ថា « សម្រាប់​ខ្ញុំ​បច្ចុប្បន្ន​ ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ​មាន​តែ កែវ សុខផេង​ ទេ​បង​។ អស់​ពី​បង​ការ​ទៅ​មាន​តែ​គាត់​ទេ។ ទាំង​ការ​អូស​បាល់​ និង​បញ្ចប់​ទី​អី​ មាន​តែ​គាត់​​លេចធ្លោ​ជាង​គេ»។

រំលឹក​ថា កែវ សុខផេង ជា​អតីត​កីឡាករ​ភ្នំពេញ​ក្រោន ហើយ​បច្ចុប្បន្ន​ជា​កីឡាករ​របស់​​ វិសាខា ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​​ជួរ​មុខ​របស់​​​ក្លឹប​ធំ​មួយ​នេះ​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​