ស្ថានភាពផ្សារទំនើប Aeon1 ព្រឹកនេះ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ម្នាក់ បានចូលកាលថ្ងៃទី១០ ខែកុម្ភៈនេះ

  • 2021-02-23 04:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថានភាពផ្សារទំនើបអ៊ីអន១មានការប្រែប្រួលទៅស្ងប់ស្ងាត់ជាងរាល់ដង បន្ទាប់ពីមានការសុំឆែកកាមេរាសុវត្ថិភាព ក្រោយមានអ្នកឆ្លងមេរោគកូវីដ១៩ម្នាក់ បានចូលផ្សារអ៊ីអន១ កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១កន្លងទៅ។

បើតាមលិខិតរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជាមួយមេរោគកូវីដ១៩ បានស្នើទៅអគ្គនាយកក្រុមហ៊ុន AEON MALL ដើម្បីពិនិត្យមើល Camera សុវត្ថិភាព ក្នុងន័យស្វែងរកនិងកំណត់អ្នកបានប៉ះពាល់ជាមួយជនជាតិចិនម្នាក់ដែលបានចូលផ្សារនេះ។ អ្នកឆ្លងមេរោគរូបនេះ បានប្រាប់ក្រុមការងារថារូបគេបានទៅផ្សារកាលពីថ្ងៃ១០កន្លងទៅ ដើម្បីទិញសម្ភារៈ និងម្ហូប។

ខាងក្រោមនេះជាបណ្តុំរូបភាពផ្សារទំនើបអ៊ីអន១ដែលក្រុមការងារ Sabay ថតបាននៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ ៖

អត្ថបទ៖​ Art

អត្ថបទពេញនិយម