Rakitic៖ ខ្ញុំ​បាន​ឈ្នះ​ពាន​មួយ ដែល Messi មិន​ដែល​ឈ្នះ

  • 2021-03-04 12:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្រូអាត​កីឡាករ Ivan Rakitic បាន​ទម្លាយ​ប្រាប់​ទូរទស្សន៍ La Liga កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​បាន​ឌឺ​ដង​កំប្លែង​លេង​ជាមួយ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ថា Messi អត់​ដែល​ឈ្នះ​ពាន UEFA Europa League នោះ​ទេ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ខ្ញុំ​បាន​និយាយ​ជាមួយ Messi ថា ' សម្លាញ់​ឯង​ឈ្នះ​ទាំង​អស់ ហើយ​ព្រម​ទាំង​បាន​ស៊ុត​ច្រើន​គ្រាប់​ទាំង​អស់ ' តែ​ខ្ញុំ​បាន​ប្រាប់​គេ​ថា ខ្ញុំ​បាន​ឈ្នះ​ពាន​មួយ ដែល​គេ​មិន​ធ្លាប់​បាន​ឈ្នះ " ។

Rakitic បាន​ដាក់​មួយ​ឃ្លា​ថា " Messi មិន​ដែល​ឈ្នះ Europa League នោះ​ទេ " ។

Rakitic កំពុង​តែ​លេង​នៅ Sevilla ក្រោយ​រួមរស់​នៅ Barcelona ជាង ៦ឆ្នាំ។ ទោះ​ជា​លេង​ខុស​ក្លឹប​គ្នា​យ៉ាង​ណា​ក៏​ដោយ ក៏​កីឡាករ​ទាំង​ពីរ​នៅ​តែ​ទាក់ទង​ជាមួយ​គ្នា​ដដែល។

Barcelona ធ្លាប់​ឈ្នះ​ពាន​កំពូល​ៗ​ជា​ច្រើន​មែន តែ​មិន​ដែល​ឈ្នះ​ពាន UEFA Europa League ទេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប ខណៈ​ក្លឹប Sevilla វិញ​ឈ្នះ​ពាន​លំដាប់​ទី២ អឺរ៉ុប​មួយ​នេះ​រាង​ញឹក​ណាស់ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី