ឧបករណ៍ទាំងនេះនៅក្នុងផ្ទះ ដែលជួយ​ឲ្យ​អ្នកអាច​ប្រើអ៊ីនធឺណិតបាន​រាល់ថ្ងៃ

  • 2021-03-05 08:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រើអ៊ីនធឺណិតរាល់ថ្ងៃ អ្នកប្រាកដជាធ្លាប់ប្រទះភ្នែកនឹងឧបករណ៍ទាំងនេះ ដូចជាដុំ modem, router, access point។ ជាពិសេសគឺ អ្នកជំនាញតបណ្ដាញអ៊ីនធឺណិតដាក់ក្នុងផ្ទះប្រាកដជាធ្លាប់ឃើញដុំទាំងនេះ ចឹងបើចង់ថាវាជាអ្វី តោះ! សូមស្វែងយល់ទាំងអស់គ្នា៖

១. ដុំ Modem ជាឧបករណ៍ភ្ជាប់ខ្សែអ៊ីនធឺណិតដំបូងពីបង្គោលខ្សែភ្លើងមក ហើយខ្សែអ៊ីនធឺណិតដែលអ្នកឧស្សាហ៍ឃើញនោះ ច្រើនតែជាប្រភេទខ្សែទូរសព្ទ ឬខ្សែកាបអុបទិចជាដើម។

ឧបករណ៍នេះមាននាទីភ្ជាប់អ្នកទៅកាន់អ៊ីនធឺណិត តាមរន្ធ Ethernet មួយ និងមាន IP address មួយដូចគ្នា ដូចនេះបើអ្នកប្រើលើសពីកុំព្យូទ័រមួយ អ្នកត្រូវប្រើដុំមួយទៀតនៅខាងក្រោម។

២. ដុំ Router គេប្រើវាភ្ជាប់ជាមួយ ដុំ Modem ខាងលើ ដើម្បីបម្លែង IP Address ឱ្យបានច្រើន អាចឱ្យឧបករណ៍ដទៃដូចជាកុំព្យូទ័រអាចភ្ជាប់ទៅកាន់អ៊ីនធឺណិតបាន។ លើសពីនេះវាមាននាទីស្វែងរកផ្លូវទៅកាន់អ៊ីនធឺណិត រាល់ពេលអ្នកភ្ជាប់ទៅកាន់អាសយដ្ឋានគេហទំព័រណាមួយ។

និយាយឱ្យស្រួលស្ដាប់ IP Address នៅលើ Modem ដូចជាសំណង់អាគាដ៏ធំមួយ ហើយ IP Address នៅលើ Router ដូចជាលេខរបស់បន្ទប់ជាច្រើន នៅអាគារនោះអ៊ីចឹងដែរ។ គួរដឹងថាដុំ Router ខ្លះមិនមាន wireles សម្រាប់ទូរសព្ទភ្ជាប់បាននោះទេ។

៣. ដុំ Wireless Access Point ជាឧបករណ៍មួយទៀតផ្ដល់សេវាឱ្យអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់វាដោយមិនប្រើខ្សែ ជាពិសេសគឺទូរសព្ទ។ បន្ទាប់មកឧបករណ៍នេះភ្ជាប់ទៅកាន់ Router ដើម្បីនាំអ្នកទៅកាន់អ៊ីនធឺណិតបាន។

គួរបញ្ជាក់ថាឧបករណ៍ទាំងបីនេះ ខ្លះត្រូវបានបញ្ចូលគ្នានៅក្នុងឧបករណ៍តែមួយ ដូចជាឧបករណ៍ខាងក្រោមនេះ គឺមាន modem, router និងwireless access point នៅតែមួយតែម្ដង រីឯខ្លះទៀតត្រូវបានក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតខ្លះ បានប្រើដាច់ដោយឡែកពីគ្នាអាស្រ័យតាមក្រុមហ៊ុននីមួយៗ៕

ប្រភព៖ pcmag   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម