មក​ដឹង​ពី​ឯកសារ​ផ្លូវការ ដែល​កំណត់​​ឈ្មោះ​​អង់គ្លេស​កម្ពុជា​ថា Cambodia

  • 2021-03-05 11:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ធ្លាប់​បកស្រាយ​ត្រួសៗ​ថា ប្រទេស​កម្ពុជា​យើង​ធ្លាប់​មាន​ឈ្មោះ​ផ្លូវការ​អន្តរជាតិ​ថា Kampuchea អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ នៅ​ថ្ងៃ​នេះ​ដែរ Sabay សូម​នាំ​ជូន​ប្រិយមិត្ត​អ្នក​អាន ឲ្យ​បាន​ជ្រាប​ច្បាស់​អំពី ឯកសារ​ផ្លូវការ​ ដែល​កំណត់​ថា ខ្មែរ​យើង​មាន​ឈ្មោះ​អង់គ្លេស​ជា​ផ្លូវការ​ថា "Cambodia''។

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​រត់​មាត់​ហើយ​ថា ស្រុក​ខ្មែរ​យើង​មាន​ឈ្មោះ​អង់គ្លេស​ថា​ Cambodia តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ អំឡុង​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣ មាន​ឯកសារ​ផ្លូវការ​មួយ ដែល​កំណត់​នាម​ប្រទេស​កម្ពុជា​ជា​ភាសា​អង់គ្លេស​ថា "Cambodia'' ជា​ភាសា​បារាំង​ថា "Cambodge''។

ឯកសារ​នោះ​គឺ "សារចរ​ស្ដី​ពី នាម​ប្រទេស ទង់ជាតិ​ ភ្លេងជាតិ និង​ ព្រះឆាយាលក្ខណ៍" ចុះ​ថ្ងៃ​ទី០២ ខែ​កក្កដា ឆ្នាំ១៩៩៣ ដែល​ឡាយព្រះហស្តលេខា និង​ចុះ​ហត្ថលេខា ដោយ​សហប្រធាន​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៅ​កាល​នោះ​គឺ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​សម្ដេច ហ៊ុន សែន៕

រូបភាព៖ ស្ថានបេសកកម្មអចិន្រៃ្តយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការ​សហប្រជាជាតិ នៅទីក្រុងញូវយ៉ក

អត្ថបទ៖ ហ៊ីម រស្មី