រដ្ឋបាលស្រុកព្រះស្ដេច ប្រាប់អ្នកភូមិឲ្យផ្អាកកម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេង!
- 2021-03-05 15:13:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលស្រុកព្រះស្ដេច ប្រាប់អ្នកភូមិឲ្យផ្អាកកម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេង!
ចន្លោះមិនឃើញ
រដ្ឋបាលស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រាប់ប្រជាពលរដ្ឋឲ្យមានការផ្អាកកម្មវិធីអាពាហ៍ពិពាហ៍ និង ពិធីជប់លៀងផ្សេងៗ រហូតមានការជូនដំណឹងសារជាថ្មី។
លោក តុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បាននិយាយនៅក្នុងសេចក្ដីជូនដំណឹងថា ការផ្អាកនេះដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ខណៈព្រឹត្តិការណ៍ឆ្លងសហគមន៍ «២០កុម្ភៈ» កំពុងតែរីករាលដាល។
ការផ្អាកនេះ ផ្អាកជាបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ ចាប់ពីថ្ងៃ០៥ ខែមិនា ឆ្នាំ២០២១ តទៅរង់ចាំការជូនដំណឹងជាថ្មី។
ទន្ទឹមនឹងនេះ លោកអភិបាលស្រុក ក៏បានណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារ ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្លួន តាមវិធានការរបស់ក្រសួងសុខាភិបាល៕
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ៖