ពាក់ព័ន្ធដូចកំពឹស! អ្នកជំងឺកូវីដ នៅកំពង់ធំ បានមើលថែជីតាឈឺរហូតតាស្លាប់ ហើយនៅធ្វើបុណ្យទៀត

  • 2021-03-07 10:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមអ្នកជំងឺទាំង ៣១ នាក់ ដែលរកឃើញឆ្លងកូវីដ ១៩ ដែលក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី ៧ មីនា ២០២១ នេះ មានស្ត្រីជនជាតិខ្មែរម្នាក់អាយុ ១៦ ឆ្នាំ មានអាសយដ្ឋាននៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ដោយបច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។

រូបតំណាង

អ្វីដែលជាក្ដីព្រួយបារម្ភនោះ អ្នកជំងឺកូវីដ ១៩ ខាងលើ ជាអ្នកដែលធ្វើដំណើរមកពីខេត្តព្រះសីហនុ មានន័យថាឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ តាមប្រភពពីគណនីហ្វេសប៊ុក Vimean Dara បាន្យដឹងថា អ្នកជំងឺរូបនេះ បានទៅមើលថែជីតាឈឺនៅឯស្រុកកំណើត រហូតតារបស់ខ្លួនទទួលមរណភាព ហើយនៅបន្តដល់ធ្វើបុណ្យចប់សព្វគ្រប់ទៀត ។ រហូតមកដល់ថ្ងៃទី ២៨ កុម្ភៈ ២០២១ ទើបអ្នកជំងឺកូវីដ ១៩ រូបនេះ បានដឹងថាមិត្តរួមបន្ទប់មានវិជ្ជមានកូវីដ ទើបមន្ត្រីសុខាភិបាលបានទៅយកវត្ថុសំណាក នារីរូបនេះ លុះមកដល់ថ្ងៃទី ៥ មីនា ២០២១ ក៏តេស្តឃើញមានវិជ្ជមានកូវីដ ១៩ តែម្ដង ។

ក្រុមគ្រួសារ សាច់ញាតិ និងអ្នកពាក់ព័ន្ធនឹងនារីខាងលើ បច្ចុប្បន្នត្រូវបាន អាជ្ញាធរប្រមូលយកធ្វើចត្តាឡីស័ក ៕

អត្ថបទ៖ ច័ន្ទ ដារ៉ាឫទ្ធិ

អត្ថបទថ្មី