ឧត្ដមសេនីយ៍ទោម្នាក់ និងភរិយា នៅខេត្តតាកែវ វិជ្ជមានកូវីដ ធ្លាប់ចាក់វ៉ាក់សាំងទាំងពីរលើកដូចគ្នា

  • 2021-04-23 01:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ញាការដ្ឋាន សូមជម្រាបជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ឱ្យបានជ្រាបថា លោកឧត្តមសេនីយ៍ទោ កែវ ប៊ុនណា អត្តលេខ ០១២៥៧៥ នាយករងទីចាត់ការការពារគីមីសាស្ត្រ គាត់បានទៅយកសំណាកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កំរិតស្រាល ព្រមទាំងភរិយាក៏រកឃើញវិជ្ជមានដូចគ្នា បច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅផ្ទះ ដែលស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ តាមការណែនាំ របស់ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល។

បញ្ហា អ្នកជំងឺទាំងពីរនាក់ធ្លាប់បានចាក់វ៉ាក់សាំងចំនួន០២លើករួចមកហើយ។

ក្រោយទទួលបានសេចក្ដីប្រកាសពត៌មាននេះ សូមនាយទាហាន នាយទាហានរង និងពលទាហាន ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអនុវត្តន៍តាមវិធានការការពារកូវីដ-១៩ របស់ ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត ៕